Header Ads

Falcao​ ច្រាន​ចោលការ​ផ្ទេរ​ទៅ​ Juventus

ខ្សែប្រយុទ្ធ​ក្រុម​ Manchester​ United​ កីឡាករ​ Radamel​ Falcao​ បាន​ច្រានចោល​ពាក្យ​ច​ចាម​រ៉ា​ម​ពី​ការ​ផ្ទេរ​របស់​គាត់​ទៅ​កាន់​ក្រុម​ Juventus​ និង​បាន​បញ្ជាក់​ថា​គាត់​កំពុង​យកចិត្តទុកដាក់​លេង​អោយ​ក្រុម​លោក​ Louis​ van​ Gaal​ ។​
b5
​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ​ទេ​នៅ​ Premier​ League​ ចាប់តាំងពី​ផ្ទេរ​ពី​ក្រុម​ AS​ Monaco​ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​តែ​៤​គ្រាប់​ក្នុង​១៩​ប្រកួត​កន្លង​មក​។​
​ប៉ុន្តែ​ Falcao​ បាន​បញ្ជាក់​ថា​គាត់​ប្តេជ្ញា​ចិត្ត​១០០%​បន្ត​នៅ​ Old​ Trafford​ ទោះជា​មានការ​ពិភាក្សា​ពី​ការ​ចាកចេញ​ក៏​ដោយ​។​
​  b6
​គាត់​បាន​ប្រាប់​ Radio​ Caracol​ ៖​ “Juventus​ ចង់បាន​ខ្ញុំ​?​ ពួក​គេ​បាន​និយាយ​ច្រើន​ពី​រឿង​នេះ​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​កំពុង​យកចិត្តទុកដាក់​១០០%​លើ​ Manchester​ United​ ។​”
​ខ្សែប្រយុទ្ធ​នេះ​មានការ​ប្រឹងប្រែង​ខ្លាំង​សំរាប់​រដូវ​កាល​ដំបូង​បរស់​ គាត់​នៅ​ក្លឹ​ប​ថ្មី​ និង​មិន​បាន​ស្ថិត​ក្នុង​ជំរើស​របស់​លោក​ Van​ Gaal​ ឡើយ​។​
b7
​គាត់​បាន​សារភាព​ថា​គាត់​លេង​នៅ​ក្នុង​ក្លឹ​ប​ដែល​គាត់​អាច​លេង​បាន​ ទៀងទាត់​ មួយវិញទៀត​ គាត់​ចង់​នៅ​ឈុត​ដំបូង​ព្រោះ​នៅ​សល់​តែ​៨​ប្រកួត​ទៀត​ទេ​នៅ​រដូវ​កាល​នេះ​។​
​ក្រុម​ United​ នឹង​ត្រូវ​ប៉ះ​ City​ នៅ​ ថ្ងៃ​ទី​១២​ មេ​សា​ មុន​ពេល​ការ​ប្រកួត​សំខាន់​ប៉ះ​ Chelsea​ and​ Arsenal​ ដើម្បី​ស្វែងរក​កៅអី​មួយ​នៅ​ Champions​ League​ វគ្គ​ជំ​រុះ​រដូវ​កាល​ក្រោយ​។​