កម្ពុជា ឬ ហ្វីលីពីនស្គាល់ជ័យជម្នះមកផ្ទះវិញម៉ោង៤ល្ងាចនេះ?
ក្រុមបាល់ទាត់អាយុ២២ឆ្នាំជម្រើសជាតិកម្ពុជាត្រូវប្រជែងនឹង
ក្រុមជម្រើសជាតិអាយុ២២ឆ្នាំហ្វីលីពីននារសៀលម៉ោង៤ថ្ងៃនេះនៅ
កីឡដ្ឋាន Rajamangala Stadium នៃយុទ្ធនាការពានរង្វាន់ទ្វីបអាស៊ី
U-23 AFC Championship 2016
សម្រាប់ការស្វែងរកជ័យជម្នះដំបូងដើម្បីវិលត្រឡប់មកផ្ទះវិញ
បន្ទាប់ពី២ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យឈ្នះដូចគ្នា
ខណៈក្រុមម្ចាស់ផ្ទះថៃត្រូវប្រជែងនឹងក្រុមជើងខ្លាំងកូរ៉េខាងជើង
ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ក្នុងពូលនៅកីឡដ្ឋានដដែលវេលា
ម៉ោង៧យប់។
កម្ពុជា (ខៀវ) ប្រកួតនឹងកូរ៉េខាងជើង (ក្រហម) កន្លងមក
ក្រុមអាយុ២២ឆ្នាំកម្ពុជាថ្វីត្បិតមិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ការប្រកួតពីរលើកកន្លងមក ប៉ុន្តែអាចឈរនៅលេខរៀងទី៣នៃតារាងពូល G និងឈរនៅពីលើហ្វីលីពីនដោយសារបានទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះ ថៃបាន១គ្រាប់ និងទម្លាយសំណាញ់ទីរបស់កូរ៉េខាងជើងបាន១គ្រាប់ ប៉ុន្តែត្រូវដៃគូទម្លាយសំណាញ់ទីចំនួន៦គ្រាប់។
ថ្វីត្បិតការប្រកួតបញ្ចប់ជម្រុះពូល G និងអស់ឱកាសឡើងទៅជុំបន្ទាប់ ប៉ុន្តែវាសំខាន់ណាស់សម្រាប់ក្រុម U-22 កម្ពុជាក្នុងការស្វែងរកជ័យជម្នះ។ ប្រសិនបើកម្ពុជាអាចស្វែងរកបានជ័យជម្នះសម្រាប់ការប្រកួតល្ងាច នេះ ក្រុមកម្ពុជានឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងស្គាល់ពាក្យថា«ឈ្នះ»ដោយមាន៣ពិន្ទុក្នុងដៃសម្រាប់ការធ្វើ ដំណើរវិលត្រឡប់មកផ្ទះវិញ។
ចំពោះក្រុម U-22 ហ្វីលីពីនវិញឃើញថា ដុនដាបជាងក្រុមកម្ពុជាទៀត បន្ទាប់ពី២ប្រកួតកន្លងមកត្រូវដៃគូស៊ុតចូលទីរហូតដល់៩គ្រាប់ (ចាញ់កូរ៉េខាងជើង០-៤, ចាញ់ថៃ១-៥) និងអាចទម្លាយសំណាញ់ទីរបស់ដៃគូវិញបានតែ១គ្រាប់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងការប្រកួតនេះក៏សំខាន់ណាស់ដែរសម្រាប់ក្រុម ហ្វីលីពីនដើម្បីស្វែងរកជ័យជម្នះលើកដំបូងដែលមាន៣ពិន្ទុសម្រាប់ ធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញ។
ហ្វីលីពីន (ខៀវ) ប្រកួតនឹងថៃ (ក្រហម) កន្លងមក (រូបថត AFC)
ក្រុម U-22 របស់ប្រទេសទាំងពីរធ្លាប់បានជួបគ្នាពីរដងគឺក្នុងយុទ្ធនាការកីឡា ស៊ីហ្គេមឆ្នាំ២០០៥ ក្រុមកម្ពុជាបានចាញ់ហ្វីលីពីន ៤-២ ប៉ុន្តែនៅឆ្នាំ២០១២សម្រាប់ការប្រកួតមិត្តភាព ក្រុមកម្ពុជាបានលត់ក្រុមហ្វីលីពីនរហូតដល់៥-១ដែលជាកំណត់ត្រាល្អ បំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
៤ប្រកួតចុងក្រោយរបស់ U-22 កម្ពុជា៖
-ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ U-23 សិង្ហបុរី ១ – ៣ U-22 កម្ពុជា
-ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៥ U-22 សិង្ហបុរី ២ – ២ U-22 កម្ពុជា
-ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៥ U-22 ថៃ ២-១ U-22 កម្ពុជា
-ថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៥ U-22 កូរ៉េខាងជើង ៤-១ U-22 កម្ពុជា
៤ប្រកួតចុងក្រោយរបស់ U-22 ហ្វីលីពីន៖
-ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៥ U-22 ហ្វីលីពីន ១ – ១ Manila Jeepney
-ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៥ U-22 ហ្វីលីពីន ១ – ២ Loyola Meralco Sparks Fc
-ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៥ U-22 ហ្វីលីពីន ០-៤ U-22 កូរ៉េខាងជើង
-ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៥ U-22 ហ្វីលីពីន ១-៥ U-22 ថៃ

កម្ពុជា (ខៀវ) ប្រកួតនឹងកូរ៉េខាងជើង (ក្រហម) កន្លងមកក្រុមអាយុ២២ឆ្នាំកម្ពុជាថ្វីត្បិតមិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ការប្រកួតពីរលើកកន្លងមក ប៉ុន្តែអាចឈរនៅលេខរៀងទី៣នៃតារាងពូល G និងឈរនៅពីលើហ្វីលីពីនដោយសារបានទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះ ថៃបាន១គ្រាប់ និងទម្លាយសំណាញ់ទីរបស់កូរ៉េខាងជើងបាន១គ្រាប់ ប៉ុន្តែត្រូវដៃគូទម្លាយសំណាញ់ទីចំនួន៦គ្រាប់។
ថ្វីត្បិតការប្រកួតបញ្ចប់ជម្រុះពូល G និងអស់ឱកាសឡើងទៅជុំបន្ទាប់ ប៉ុន្តែវាសំខាន់ណាស់សម្រាប់ក្រុម U-22 កម្ពុជាក្នុងការស្វែងរកជ័យជម្នះ។ ប្រសិនបើកម្ពុជាអាចស្វែងរកបានជ័យជម្នះសម្រាប់ការប្រកួតល្ងាច នេះ ក្រុមកម្ពុជានឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងស្គាល់ពាក្យថា«ឈ្នះ»ដោយមាន៣ពិន្ទុក្នុងដៃសម្រាប់ការធ្វើ ដំណើរវិលត្រឡប់មកផ្ទះវិញ។
ចំពោះក្រុម U-22 ហ្វីលីពីនវិញឃើញថា ដុនដាបជាងក្រុមកម្ពុជាទៀត បន្ទាប់ពី២ប្រកួតកន្លងមកត្រូវដៃគូស៊ុតចូលទីរហូតដល់៩គ្រាប់ (ចាញ់កូរ៉េខាងជើង០-៤, ចាញ់ថៃ១-៥) និងអាចទម្លាយសំណាញ់ទីរបស់ដៃគូវិញបានតែ១គ្រាប់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងការប្រកួតនេះក៏សំខាន់ណាស់ដែរសម្រាប់ក្រុម ហ្វីលីពីនដើម្បីស្វែងរកជ័យជម្នះលើកដំបូងដែលមាន៣ពិន្ទុសម្រាប់ ធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញ។
ហ្វីលីពីន (ខៀវ) ប្រកួតនឹងថៃ (ក្រហម) កន្លងមក (រូបថត AFC)ក្រុម U-22 របស់ប្រទេសទាំងពីរធ្លាប់បានជួបគ្នាពីរដងគឺក្នុងយុទ្ធនាការកីឡា ស៊ីហ្គេមឆ្នាំ២០០៥ ក្រុមកម្ពុជាបានចាញ់ហ្វីលីពីន ៤-២ ប៉ុន្តែនៅឆ្នាំ២០១២សម្រាប់ការប្រកួតមិត្តភាព ក្រុមកម្ពុជាបានលត់ក្រុមហ្វីលីពីនរហូតដល់៥-១ដែលជាកំណត់ត្រាល្អ បំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

Post a Comment