Header Ads

Sampdoria សង្ឃឹម​ផ្ទេរ​បាន Eto’o ពី Everton នៅ​ថ្ងៃ​នេះ

ក្លិប​អ៊ីតាលី Sampdoria សង្ឃឹមថា នឹង​បញ្ចប់​កិច្ចសន្យា​ផ្ទេរ​កីឡាករ Samuel Eto’o ពី​ក្លិប Everton នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល​កីឡាករ​នេះ ដែល​ទើបនឹង​ផ្ទេរ​មកលេង​នៅ Everton ត្រឹមតែ ៥ខែ​ពី​ក្លិប​តោ​ខៀវ Chelsea នឹង​ត្រូវមាន​កិច្ចសន្យា​លេង ១៨ខែ។
Samuel-Eto-o
នាយក​ផ្នែក​កីឡា លោក Carlo Osti បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ប្រទេស​អ៊ីតាលី​ថា « Eto’o នឹងត្រូវ​មកលេង​នៅ Genoa នេះ​នៅ​ថ្ងៃ​អង្គារ»។
កីឡាករ​វ័យ ៣៣ឆ្នាំនេះ ត្រូវបាន​គេ​រាយការណ៍​ដែរ​ថា ប្រាក់បៀវត្សរ៍​របស់គេ​នឹងត្រូវ​ថយចុះ ៤០% ដើម្បី​អាច​ត្រលប់​ទៅលេង​ក្នុង​លី​ក Serie A វិញ។
លោក Osti បាន​បន្តថា «ក្លិប​ក៏​កំពុង​ទិញយក​ខ្សែប្រយុទ្ធ កូ​ឡុំ​ប៊ី Luis Muriel និង​ខ្សែការពារ​អ៊ីតាលី Andrea Coda ពី​ក្លិប Udinese ផងដែរ ដែល​កីឡាករ​ទាំងពីរ​នឹង​មកលេង នៅ​សប្តាហ៍​នេះ។
Sampdoria ក្រោម​ការដឹកនាំ​របស់​លោក Sinisa Mihajlovic កំពុង​ហក់​ឡើង​ខ្ពស់ ក្នុង​លី​ក Serie A ដែល​បច្ចុប្បន្នកំពុង​ឈរ​នៅ​លំដាប់​លេខ ៤ មាន៣៣ពិន្ទុ តាម​ពីក្រោម Napoli ដែល​កំពុង​ឈរ​នៅ​លេខ​បី ខណៈដែល Roma លេខ​ពីរ និង Juventus ឈរលើ​កំពូល​តារាង។