Neymar ប្រាប់ថាជួយ Suarez មិនបានទេ
Neymar បាននិយាយថា
រូបគេមិនមែនជាមនុស្សដែលអាចជួយដៃគូខ្សែប្រយុទ្ធ Luis Suarez
ដែលកំពុងជួបវិបត្តិក្នុងការចាប់ផ្ដើមជីវិតថ្មីនៅកីឡដ្ឋាន Camp
Nou នោះទេ។
កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយ Suarez បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ចាប់តាំងពីផ្ទេរពីក្រុម Liverpool ទៅកាន់ក្រុមអ្នកមានបុណ្យ កាលពីដើមរដូវកាលកន្លងទៅ ដោយស៊ុតបានតែ២គ្រាប់គត់ ក្នុងការបង្ហាញខ្លួន១១ប្រកួតក្នុងលីក។ ហើយកាលពីចុងសប្ដាហ៍កន្លងទៅ រូបគេបានធ្លាក់ទៅជាកីឡាករបម្រុងវិញ ខណៈដែល Barcelona ឈ្នះក្រុម Elche ដល់ទៅ ៦-០។
Neymar ដែលធ្លាប់ជួបរឿងស្រដៀងគ្នា កាលពីទើបមកកាន់ក្រុម Barcelona កាលពីរដូវកាល ២០១៣-១៤ នោះ បាននិយាយថា៖ «តើខ្ញុំគួរផ្ដល់ដំបូន្មានដល់ Suarez? គាត់ចាស់ជាងខ្ញុំ និងមានបទពិសោធន៍ច្រើនជាងខ្ញុំ។ Suarez ទេ ដែលគួរតែជាអ្នកផ្ដល់ដំបូន្មានដល់ខ្ញុំវិញ…»។
កីឡាករវ័យ២២ឆ្នាំ បន្តថា៖ «ទោះយ៉ាងណា Luis ក៏ជួយក្រុមច្រើនណាស់ដែរ ជាមួយនឹងគ្រាប់ស៊ុតរបស់គាត់ ការបញ្ជូនបាល់ និងអ្វីៗជាច្រើនទៀត។ វាជាកិត្តិយសមួយ ដែលបានលេងក្នុងក្រុមតែមួយជាមួយគាត់»។
Neymar គឺជា Key Player មួយរូបសម្រាប់ក្រុម Barcelona ក្នុងរដូវកាលនេះ ដោយស៊ុតបាន១៩គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន២៤ប្រកួត គ្រប់ពានរង្វាន់ទាំងអស់៕

Post a Comment