Header Ads

ចាប់ឆ្នោត FA Cup​៖ Man Utd, Arsenal ជួប​ក្រុម​អន់ តែ Liverpool យ៉ាប់​តិច

ទោះ​ជុំ​ទី​៤​មិន​ទាន់​ប្រកួត​អស់​គ្រប់​គូ​ក៏​ដោយ​ក្ដី ក៏​ការ​ចាប់​ឆ្នោត​ជុំ​ទី​៥ FA Cup បាន​ធ្វើ​ឡើង​រួច​រាល់​អស់​ហើយ។ ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ជួប​ក្រុម​មក​ពី​ League One ពោល​គឺ​អាច​ Sheffield United ឬ Preston North End បើ​សិន​ជា​ពួកគេ​យក​ឈ្នះ​ក្រុម Cambridge United ក្នុង​ការ​ប្រកួត​ជើង​ទី២​ ក្នុង​ទឹក​ដី​ Old Trafford បាន។

​ចំណែក​ម្ចាស់​ការពារ​តំណែង​ជើងឯក​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ប៉ះ​ក្រុម Middlesbrough ​ដែល​ទម្លាក់​ក្រុម​ជើង​ខ្លាំង​ Manchester City ​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ក្រុម​ Bradford City ​ដែល​ទម្លាក់​ក្រុម​ Chelsea នឹង​ប៉ះ​ក្រុម Sunderland ឬ Fulham។

រីឯ​ក្រុម​ហង្ស​ក្រហម Liverpool របស់​លោក Brendan Rodgers ហាក់​ដូច​ជា​តាន​តឹង​បន្តិច​ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​ជួប​ក្រុម​ Crystal Palace ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយ​គ្នា បើ​សិន​ជា​ពួកគេ​អាច​ទម្លាក់​ក្រុម Bolton ក្នុង​ការ​ប្រកួត​ជើងទី២ បាន។

facup

សូម​មើល​ការ​ចាប់​ឆ្នោត​ទាំង​អស់​ដូច​ខាង​ក្រោម៖

Crystal Palace v Liverpool ឬ Bolton Wanderers
Arsenal v Middlesbrough
Aston Villa v Leicester City
West Bromwich Albion v West Ham United
Bradford City v Sunderland ឬ Fulham
Blackburn Rovers v Stoke City
Derby County v Reading
Preston North End ឬ Sheffield United v Cambridge United ឬ Manchester United

ការ​ប្រកួត​ជុំ​ទី៥​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី១៤ និង​១៥ខែកុម្ភៈ​ខាង​មុខ។

តើ​ប្រិយ​មិត្ត​គិត​ថា Man Utd និង Liverpool អាច​​ឆ្លង​ផុត​ការ​ប្រកួត​ក្នុង​ជុំ​ទី​៤ ដើម្បី​ឡើង​ទៅ​ជួប​គូ​ប្រកួត​នៅ​ជុំ​ទី​៥​ដូច​ការ​ចាប់​ឆ្នោត​នេះ​បាន​ដែរ​ឬ ​ទេ?