Header Ads

Chelsea ស៊ី​​ Liverpool ១-០ ម៉ោង​ថែម ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ

ខ្សែ​ការ​ពារ​ Branislav Ivanovic  តែត​បញ្ចូល​ទី​​​នៅ​ក្នុង​​ម៉ោង​បន្ថែម​​​ ជួយ​ឲ្យ​ក្រុម​ Chelsea ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Capital One Cup បន្ទាប់​ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ ព្រ័ត្រ ជើង​ទី​២​ទល់​នឹង​ក្រុម​​ Liverpool នៅ​កីឡដ្ឋាន Stamford Bridge កាល​ពី​យប់​មិញ។

chel1

Ivanovic បាន​តែត​បញ្ចូល​ទី​ឲ្យ​​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​ការ​នាំ​មុខ នៅ​៣នាទី​​ក្នុង​ម៉ោង​បន្ថែម​លើក​ទី១ (extra time) ខណៈ​ដែល​ក្រុម Liverpool ក៏​បាន​ព្យាយាម​រក​ឱកាស​វាយ​បក​តាម​ស្មើ​ដែរ ប៉ុន្តែ​ពុំ​បាន​ទទួល​លទ្ធផល​នោះ​ទេ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Chelsea ​ទទួល​បាន​ជ័យជម្នះ​​ទាំង​ប្រផុតប្រផើយ ១-០។

​​​ Liverpool បាន​ត្រឹម​តែ​ចាកចេញ​ពី​កីឡដ្ឋាន Stamford Bridge ជាមួយ​នឹង​ភាព​សោកស្ដាយ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ជិត​នឹង​មាន​ឱកាស​តាម​បាន​ស្មើ​ដល់​វគ្គ​ប៉េណាល់ទី​ទៅ​ហើយ នៅ​ពេល​ដែល​ កីឡាករ Henderson តែត​ខុស​ទី​បន្តិច​ នៅ​ម៉ោង​បន្ថែម​នោះ។

ដូច្នេះ​ក្រុម​តោ​ខៀវ Chelsea បាន​កក់​កៅអី​មួយ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន​គេ​ ដោយ​រង់ចាំ​ការ​ប្រកួត​រវាង​ក្រុម Spurs និង​ Sheff Utd ​សិន ដើម្បី​ដឹង​ថា ក្រុម​ណា​មួយ​ជា​ដៃ​គូ​បន្ទាប់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន​ជាតិ​​ប្រទេស​អង់គ្លេស Wembley នា​ពេល​ខាង​មុខ។

chel

chel2

chel3

chel4

chel5

chel6

chel7

chel8

chel9