Header Ads

Capital One Cup៖ តើ​ Chelsea ឬ Liverpool ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ?

ក្រុម​តោ​ខៀវ​ Chelsea នឹង​បើក​ទ្វារ​កីឡដ្ឋាន Stamford Bridge របស់​ខ្លួន ​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​ Liverpool ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Capital One Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជើងទី២​ វេលា​ម៉ោង ២:៤៥នាទី​រំលង​អាធ្រាត្រ​យប់​នេះ ដើម្បី​កាត់​ក្ដី​​​​រក​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

​​​​​​កាល​ពី​ជើង​ទី១ លើ​ទឹកដី​ Anfield ក្រុម​ទាំង២បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ខណៈ​ដែល​ក្រុម​ Chelsea នាំ​មុខ​មុន​ ដោយ​បាល់​​ពិន័យ​១១ម៉ែត្រ​របស់​កីឡាករ Eden Hazard តែ​ត្រូវ​បាន​កីឡាករ Raheem Sterling ​របស់​ Liverpool ស៊ុត​តាម​ស្មើ​វិញ​នៅ​តង់ទី២។

capital-one-cup-mourinho-rodgers

លោក Jose Mourinho ​ខឹង​ខ្លាំង​ណាស់ បន្ទាប់​ពី Chelsea ធ្លាក់​ចេញ​ពី FA Cup ក្រោម​ស្នាដៃ​ក្រុម​សិស្ស​ប្អូន​មក​ពី​លីក​ក្រោម Bradford City។ ប៉ុន្តែ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ បាន​អំពាវ​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់ ត្រៀម​បន្លឺ​សំឡេង​ឡើង​វិញ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ហង្ស​ក្រហម​នៅ​យប់​នេះ។

​​ព័ត៌មាន​ក្រុម៖

Chelsea

លោក Mourinho អាច​នឹង​ដាក់​កីឡាករ​​តួអង្គ​សំខាន់ៗ​ដូចជា​៖ ប្រធាន​ក្រុម John Terry, អ្នកចាំទី​ Courtois, Branislav Ivanovic, Nemanja Matic, Diego Costa, Cesc Fabregas, Eden Hazard និង Willian ឲ្យ​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​វិញ។

កីឡាករ​របួស​មាន​ដូចជា៖ John Obi Mikel (របួស​ក្បាល), Andre Schurrle (របួស​ខ្នង)។

Liverpool

ប្រធាន​ក្រុម​ Steven Gerrard និង​ខ្សែ​ការពារ​ Martin Skrtel ដែល​សម្រាក​ក្នុង​ការ​ប្រកួត​ FA Cup ​កាល​ពី​ថ្ងៃ​សៅរ៍ អាច​នឹង​ចូល​លេង​វិញ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Mario Balotelli ក៏​អាច​នឹង​បង្ហាញ​ខ្លួន​ដូច​គ្នា។ រីឯ​ខ្សែ​ប្រយុទ្ធ Daniel Sturridge មិន​ទាន់​ប្រាកដ​ថា អាច​ចូល​លេង​បាន​នៅ​ឡើយ​ទេ ព្រោះ​រូបគេ​ទើប​តែ​ជា​ពី​របួស និង​ទើប​តែ​ត្រឡប់​មក​ហ្វឹក​ហាត់​បាន​ពេញ​លេញ​ជា​មួយ​ក្រុម​ថ្មីៗ​នេះ​។

chelsea

សម្ដី​អ្នកចាត់ការ៖

លោកMourinho បាន​និយាយ​ថា៖ «បើ​សិន​ជា​ Stamford Bridge ​អាច​ឲ្យ​យើង​២៥% ​ធៀប​ទៅ​នឹង​អ្នក​គាំទ្រ​ Liverpool ​នៅ​ Anfield នោះ យើង​ជឿ​ថា យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ។ ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ច្រើន​ទេ។ ខ្ញុំ​ត្រូវ​ការ​រក្សា​លំនឹង​ នៅ​ក្នុង​ក្រុម»។

រីឯ​លោក Brendan Rodgers ​បាន​និយាយ​ថា៖ «ក្រុម​យើង​កំពុង​លេង​ល្អ យើង​ឃើញ​ហើយ​ថា ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់។ បើ​យើង​មើល​ទៅ​លើ​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ Chelsea យើង​ការ​ពារ​បាន​ល្អ គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង និង​ស៊ុត​បាន​ច្រើន​ជាង​ពួកគេ។ ឱកាស​ឈ្នះ​ពាន គឺជា​គោលដៅ​របស់​យើង។ យើង​ជឿជាក់​ថា យើង​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ»។

កីឡាករ​ដែល​អាច​នឹង​លេង​ជម្រើស​ដំបូង​​គឺ៖

Chelsea: Courtois; Ivanovic, Cahill, Terry, Luis; Matic, Mikel; Willian, Fabregas, Hazard និង Costa ។

Liverpool: Mignolet; Johnson, Skrtel, Sakho, Moreno; Henderson, Lucas, Gerrard; Markovic, Coutinho និង Sterling ។

ជំនួប​គ្នា ​៥ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង២​គឺ៖

​២០/០១/១៥ Liverpool ១-១ Chelsea (Capital One Cup)
០៨/១១/១៤ Liverpool ១-២ Chelsea (Premier League)
២៧/០៤/១៤ Liverpool ០-២ Chelsea (Premier League)
២៩/១២/១៣ Chelsea ២-១ Liverpool (Premier League)
២១/០៤/១៣ Liverpool ២-២ Chelsea (Premier League)