Header Ads

Arsenal សម្លឹង​ឃើញ​ខ្សែការពារ Villarreal ដើម្បី​មក​បំពេញ​ហានិភ័យ​តំបន់​ការពារ

ខ្សែការពារ​កណ្តាល​កីឡាករ Gabriel Paulista របស់​ក្លិប Villarreal បាន​ឲ្យ​ដឹងថា ភ្នាក់ងារ​របស់គេ កំពុង​ធ្វើ​ការ​ពិភាក្សា​ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ Arsenal ចំពោះ​លទ្ធភាព​នៃ​ការផ្ទេរ នៅក្នុង​ខែមករា​នេះ។
Gabriel
កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ២៤ឆ្នាំ ដែលជា​កីឡាករ​ស្នូល​នៃ​ក្លិប Villarreal ដែល​មិនទាន់​ធ្លាប់​ទទួលរង​បរាជ័យ​ម្តង ចាប់តាំងពី​ដើមខែ​វិច្ឆិកា​មក បាន​និយាយថា រូបគេ​សុ​បន្តិច​ង់​ផ្លាស់​មកលេង​នៅក្នុង​លី​ក Premier League។
លោក Arsene Wenger មានការ​ប្តេជ្ញា​ក្នុង​ការចង់​ចុះហត្ថលេខា​យក​ខ្សែការពារ នៅក្នុង​ខែ​នេះ ខណៈ​ដែរ​បញ្ជីរ​ឈ្មោះ​កីឡាករ​រងរបួស បាន​កើន​ឡើងដល់​កម្រិត​មួយ ដែល​ត្រូវ​ខ្វះ​អ្នកលេង​នៅក្នុង​ក្រុម​របស់លោក។
ក្នុងពេល​ចាប់ផ្តើម​រដូវ​កាល​ដោះដូរ​កីឡាករ កាលពី​រដូវក្តៅ ដោយ​ក្លិប Arsenal បាន​ទិញ​កីឡាករ​ខ្សែការពារ​តែ ៥នាក់​នោះ លោក Wenger បាន​និយាយថា នោះ​ជា​រឿង​ហានិភ័យ​ខ្លាំងណាស់ ប្រសិនបើ​រូបលោក មិន​ចាប់ផ្តើម​បន្ថែមចំនួន​កីឡាករ​ទេនោះ ជាក់ស្តែង​ដូចជា​កីឡាករ Mathieu Debuchy ត្រូវ​អវត្តមាន​លេង​ចំនួន ៣ខែ ក្រោយពី​ត្រូវ​ទទួល​ការវះកាត់​ស្មា។
ក្លិប Villarreal ចង់​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​របស់​ប្រទេស កូ​ស្តា​រី​កា Joel Campbell ពី​ក្លិប Arsenal សម្រាប់​មកជួយ​លេង​រហូតដល់​បញ្ចប់​រដូវ​កាល​នេះ ដែល​នោះ​វា​នឹង ផ្តល់​ភាពងាយស្រួល​សម្រាប់​គ្រូបង្វឹក Wenger ក្នុង​ការចរចា​ជាមួយ​ពួកគេ​រឿង​ខ្សែការពារ​នេះ។
Gabriel Paulista បាន​ផ្ទេរ​មកលេង​នៅ Villarreal នេះ​ពី​ក្លិប​នៅ​ប្រេ​ស៊ី​ល Vitoria កាលពី​ខែសីហា ឆ្នាំ២០១៣ ក្នុងតម្លៃ​ខ្លួន ២.៥លាន​ផោន។