Pep Guardiola ថាមិនច្បាស់នៅ Bayern Munich បន្ត
លោក Pep Guardiola
បាននិយាយថារូបលោកមិនទាន់ប្រាកដថានឹងនៅធ្វើជាអ្នកចាត់ការ
ក្រុម Bayern Munich បន្តទៀតនោះទេ ក្រោយចប់កុងត្រានៅរដូវក្ដៅនេះ។

អតីតអ្នកចាត់ការក្រុម Barcelona លោក Guardiola បានបង្ហើបពីអនាគតរបស់លោកនៅ Bayern Munich ថា៖ “យើងនៅមានពេលច្រើនទៀតដើម្បីគិតពីការបន្តកុងត្រានៅ Bayern Munich បន្ទាប់ពីចប់រដូវកាលនេះ។ ក្នុងវិស័យបាល់ទាត់មិនទៀតទាត់នោះទេ ថ្ងៃនេះអីចេះ ថ្ងៃស្អែកអាចផ្លាស់ទៅអីចុះ”។
យ៉ាងណាមិញ មុនពេលមកដឹកនាំ Bayern Munich នេះដែរ បុរសវ័យ៤៤ឆ្នាំរូបនេះក៏ធ្លាប់បាននិយាយដែរថា៖ “មុនពេលខ្ញុំបញ្ចប់អាជីពជាអ្នកចាត់ការនេះ ខ្ញុំចង់ទៅអង់គ្លេសធ្វើជាគ្រូបង្វឹកឱ្យបានម្ដង”។

Pep Guardiola បានមកដឹកនាំ Bayern Munich នៅឆ្នាំ២០១៣ហើយកុងត្រារបស់លោកនឹងត្រូវផុតកំណត់នៅឆ្នាំ២០១៦ ខាងមុខនេះ។ ទន្ទឹមនឹងរឿងមិនទាន់ព្រមបន្តកុងត្រានេះដែរ ត្រូវបានគេមើលឃើញថាអតីតអ្នកចាត់ការក្រុម Barcelona រូបនេះកំពុងរង់ចាំឱ្យក្លិបនៅ English Premier League ហៅទៅ ព្រោះរូបលោកមានគោលបំណងមួយថាចង់ទៅដឹកនាំក្លិបនៅទីនោះ ជាយូរណាស់មកហើយ ៕

Post a Comment