Shinji Kagawa ត្រលប់ទៅ Borussia Dortmund វិញហើយ
ខ្សែបម្រើ Shinji Kagawa ដែលក្លិបបិសាចក្រហមទិញពី Dortmund កាលពីឆ្នាំ២០១០ ក្នុងតម្លៃ១២លានផោន(១៩,៩លានដុល្លារអាមេរិក) ឥឡូវត្រលប់ទៅទ្រនំចាស់វិញហើយក្នុងតម្លៃខ្លួនផ្ទេរទៅវិញ៦,៣លានផោន(១០លានដុល្លារអាមេរិក)ក្នុងកុងត្រារយៈពេល៤ឆ្នាំ។
ក្រោយសម្រេចចិត្តត្រលប់ទៅក្លិបចាស់វិញនេះ កីឡាករសញ្ជាតិជប៉ុនរូបនេះបានបញ្ចេញមតិថា៖ “ខ្ញុំចង់សម្រេចគោលដៅនៅ Premier League ប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តណាស់ដែលបានត្រលប់ទៅ Dortmund វិញព្រោះនេះជាក្លិបដ៏អស្ចារ្យ។ Dortmund ដូចជាគ្រួសាររបស់ខ្ញុំអីចឹង។ ខ្ញុំធ្លាប់និយាយហើយថាថ្ងៃមួយខ្ញុំនឹងត្រលប់មកទីនេះវិញព្រោះការងាររបស់ខ្ញុំមិនទាន់ចប់ទេក្នុងការជួយក្លិបមួយនេះ”។

មិនត្រឹមតែខ្សែបម្រើវ័យ២៥នេះទេដែលត្រូវចាកចេញ ខ្សែប្រយុទ្ធ Javier Hernandez ក៏ប្រហែលជាត្រូវទៅដែរព្រោះ Real Madrid និងបិសាចក្រហមកំពុងពិភាក្សាគ្នារឿងខ្ចីជើងខ្សែប្រយុទ្ធជម្រើសជាតិម៉ិកស៊ីកូរូបនេះ។
ក្នុងការលេងឱ្យ Man Utd រយៈ ពេល២ឆ្នាំនេះ ខ្សែបម្រើជម្រើសជាតិជប៉ុនខាងលើអាចរកគ្រាប់បាល់បាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៥៧ដងនិងអាចលើកពានបាន២គឺ Premier League ១ដងនិង FA Community Shield ១ដង៕
Post a Comment