Mourinho៖ Costa មានសមត្ថភាពពេញបរិបូរណ៍
ក្រុងលីវើភូល: លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លិប Chelsea បានកោតសរសើរថា Diego Costa ជាខ្សែប្រយុទ្ធពេញលក្ខណៈម្នាក់ ក្រោយពីក្រុមរបស់លោកបានទទួលជ័យជម្នះ ៦-៣ លើក្រុម Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍។ ប៉ុន្តែ លោកខ្វល់ខ្វាយថា ក្រុមគូបដិបក្ខនឹងព្យាយាមធ្វើឲ្យខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះទទួលកាតក្រហមបណ្តេញចេញ។ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Costa បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Goodison Park ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេមាន៤គ្រាប់ពីបីប្រកួត និងបានជួយឲ្យ Chelsea រក្សាការចាប់ផ្តើមជាមួយនឹងជ័យជម្នះនៅរដូវកាលនេះ។

លោក Mourinho បានទិញ Costa ក្នុងតម្លៃខ្លួន៣២លានផោន (ស្មើនឹង៥៣,១លានដុល្លារអាមេរិក) ពីក្លិប Atletico Madrid អំឡុងពេលបិទរដូវកាលដើម្បីបន្ថែមកម្លាំងប្រយុទ្ធបន្ថែមទៀតទៅលើក្រុម Chelsea ដែលបានរកគ្រាប់បាល់បញ្ចូលទីសរុប៧១គ្រាប់កាលពីរដូវកាលមុន។ តួលេខនេះ បានដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Manchester City (ដែលរកបាន១០២គ្រាប់) និងក្រុមម្ចាស់ជើងឯករង Liverpool (១០១គ្រាប់) ក្នុងយុទ្ធនាការកាលពីរដូវកាលមុន។ ប៉ុន្តែ លោក Mourinho នឹងមានគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះក្នុងពេលបិទរដូវកាលក្នុងក្រុមរបស់លោក។
លោក Mourinho បានឲ្យដឹងថា៖ «វាជាការបំពេញតួនាទីដ៏ពេញបរិបូរណ៍មួយរបស់ខ្សែប្រយុទ្ធម្នាក់។ ទម្រង់លេងដ៏ល្អឥតខ្ចោះនេះមានគ្រប់លក្ខណៈទាំងអស់។ Co- sta មានឱកាសបីលើក ហើយរូបគេបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់។ គេជាអ្នកបញ្ចប់ដ៏ខ្លាំងម្នាក់ ហើយគេផ្តល់ឲ្យនូវរឿងល្អៗជាច្រើន។ នៅពេលចប់ការប្រកួត យើងគឺជាអ្នកសម្លាប់នៅតំបន់ប្រយុទ្ធ»។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Mourinho បានរងនូវ ការខកចិត្តជាមួយនឹងឥរិយាបថដែលកីឡាកររបស់ក្រុម Everton បានព្យាយាមធ្វើឲ្យ Costa ផ្ទុះកំហឹង អំឡុងពេលនៃការប្រកួតនេះដែលបានធ្វើឲ្យគេរងពិន័យកាតលឿង។
លោក Mourinho បានបញ្ជាក់ថា៖ «ខ្ញុំមិនរីករាយជាមួយនឹងរបៀបដែលកីឡាករមួយចំនួនរបស់ Everton បានព្យាយាមបង្កើតបញ្ហាជាមួយនឹង Costa ឡើយ។ ខ្ញុំមិនគិតថា បញ្ហានេះស្ថិតនៅជាមួយនឹងក្រុម Everton ឡើយ ពីព្រោះពួកគេមានភាពវិជ្ជមានគ្រប់ទិដ្ឋភាពទាំងអស់ក្នុងការធ្វើឲ្យមានការពិនិត្យកាតមួយសម្រាប់កីឡាករម្នាក់ដែលមកទីនេះក្នុងការលេងបាល់ទាត់»។
លោក Roberto Martinez អ្នកចាត់ការទូទៅរបស់ Everton បានឆ្លើយតបទៅនឹងការរិះគន់របស់លោក Mourinho តាមរយៈការបកស្រាយជំទាស់ថា Costa គួរតែរៀនដើម្បីសម្របខ្លួនទៅនឹងវប្បធម៌ផ្សេងគ្នានៃកីឡាក្នុងក្របខ័ណ្ឌ Premier League៕
Post a Comment