ក្លិប Atletico ទិញកីឡាករខ្សែប្រយុទ្ធ Alessio Cerci ពី Torino
មុនពេលបិទបញ្ចប់រដូវកាលដោះដូរក្នុងសប្តាហ៍នេះ ក្លិប Atletico បានសម្រេចទិញកីឡាករខ្សែប្រយុទ្ធ Alessio Cerci ពីក្លិបបាល់ទាត់ក្របខណ្ឌអីុតាលីសេ៊រីA Torino ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ តែគេមិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួននោះទេ ។
កីឡាករខ្សែប្រយុទ្ធរូបនេះ ធ្លាប់មានទំនាក់ទំនងចង់ទៅលេងឱ្យក្លិបកាំភ្លើងធំ Arsenal មុនពេលសម្រេចចិត្តចុះកុងត្រាជាមួយក្លិប Atletico ។
កីឡាករខ្សែប្រយុទ្ធរូបនេះ ធ្លាប់មានទំនាក់ទំនងចង់ទៅលេងឱ្យក្លិបកាំភ្លើងធំ Arsenal មុនពេលសម្រេចចិត្តចុះកុងត្រាជាមួយក្លិប Atletico ។
គោលបំណងរបស់ក្លិប Atletico គឺនាំយកកីឡាករ Alessio Cerci មកពង្រឹងខ្សែប្រយុទ្ធបន្ថែមទៀត ខណៈទៅដែលក្លិបនេះបានលក់កីឡាករ Diego Costa ឱ្យក្លិបតោខៀវ Chelsea ។កីឡាករខ្សែប្រយុទ្ធកម្ពស់១,៨០ម៉ែត្រធ្លាប់ស៊ុតបាល់បាន២១គ្រាប់ក្នុង៧២ប្រកួត បន្ទាប់ពីស្នាក់នៅជាមួយក្លិប Torino អស់រយៈពេល២រដូវកាលកន្លងមក ៕
Post a Comment