Header Ads

Ki Sung- Yueng ចុះកុងតា្រថ្មីបួនឆ្នាំជាមួយក្រុម Swansea រហូតដល់ឆ្នាំ ២០១៨

ខ្សែ​បម្រើ​អន្តរជាតិ​កូរ៉េខាង​ត្បូង​ Ki Sung-Yueng ​បានចុះហត្ថ​លេខា​លើកិច្ច​សន្យាថ្មី​រយៈពេល​បួនឆ្នាំ​ជាមួយ​ក្រុម​ Swansea ​ដើម្បីរក្សា​ទុកគាត់​នៅឯកីឡ​ដ្ឋាន​ Liberty ​រហូតដល់​ឆ្នាំ​ ២០១៨ ​។ Yueng ​មានកិច្ច​សន្យាជា មួយក្រុម Celti រយៈពេល​មួយឆ្នាំ​បានចាក​ចេញពី​កិច្ចព្រម​ព្រៀង​បន្ទាប់ពី​មក​ដល់​ក្រុម​Sunderland ​ក្នុងតម្លៃ​កំណត់ត្រា​របស់ក្លឹប​ក្នុងឆ្នាំ​ ២០១២​ គឺ ​៥លាន​ផោន​ ។
Ki Sung- Yueng 1
Yueng ​បានប្រាប់​គេហទំព័រ​ផ្លូវការ​របស់ក្លឹប​ថាខ្ញុំពិត​ជារីករាយ​ខ្លាំងណាស់​ នេះគឺជា​អ្វីដែលខ្ញុំ​បាននិងចង់​ធ្វើជា​ជម្រើស​ដំបូង​​របស់​ក្រុម​​ Swansea​ ។ខ្ញុំចង់​បូជាខ្លួន​ឯងសម្រាប់​ក្រុម ហើយតែង​តែធ្វើឲ្យ​បាន​ច្រើន​តាមដែល​ខ្ញុំអាច​ធ្វើបាន​ដើម្បី​ជួយឲ្យ​ក្រុមនេះ​មានភាព​ប្រសើរឡើង​។ ខ្ញុំនឹងធ្វើឲ្យបានដល់ ១០០ភាគរយ ហើយ​ខ្ញុំសម្លឹង​មើលទៅ​មុខដើម្បី​បន្តការ​ងារ​របស់​ខ្ញុំជាមួយ​ក្លឹប ​។ Yueng ​បានស៊ុតបាល់​បញ្ចូល​ទីសម្រាប់​ក្លឹបក្នុង​ការទទួល​​ជ័យជម្នះ​នៅថ្ងៃ​បើកឆាក​​លើក្រុម Man Utd ​នៅក្នុង​ទឹកដី​ Old Trafford ​គួរឲ្យចាប់​អារម្មណ៍​ក្នុង​ក្របខ័ណ្ឌ​ Premier League ​។
Ki Sung- Yueng 2
បើទោះបី​ជាគាត់​បានបង្ហាញ​ខ្លួនត្រឹម​តែចំនួន​ ៣៨ប្រកួត​ក្នុងរដូវ​កាលដំបូង​នៅឯក្លឹប​ Swansea ​បានរួម​ចំណែក​ក្នុងការ​ទទួល​ជ័យជម្នះ​ Capital One Cup ​នៅឯ​កីឡដ្ឋាន​ Wembley​។ Yueng ​ត្រូវបាន​ខ្ចីជើង​ពីក្រុម​ Sunderland ​សម្រាប់​យុទ្ធនាការ​ ២០១៣-១៤ ​។ ក្រុម​ Sunderland ​និងក្រុម​ Aston Villa ​ចង់ឲ្យ​ Yueng ​ស្នាក់នៅ​មូលដ្ឋាន​អចិន្រ្តៃយ៍​ ប៉ុន្តែ​កីឡាករ​ វ័យ ​២៥ឆ្នាំរូបនេះ​បានបង្កើត​ខ្លួនគាត់​កាន់តែប្រសើរ​ឡើងជាមួយ​ចៅហ្វាយ​ Garry Monk ​របស់ក្លឹប​ Swansea ​។