Header Ads

Javier Hernandez ផ្លាស់ទៅកាន់ក្លឹប Real Madrid ជាលក្ខណៈខ្ចីជើង

Javier Hernandez ​បានបញ្ចប់​ការផ្លាស់​ប្តូទៅកាន់​ក្រុម​ Real Madrid ​ជាលក្ខណៈ​ខ្ចីជើងនឹង​មានលទ្ធភាព​ធ្វើការ​ផ្លាស់ប្តូរពី​ក្រុម​ Manchester United ​ជាអចិន្ដ្រៃយ៍​នៅរដូវក្តៅ​បន្ទាប់​។ Man Utd ​បានបញ្ឈរ​តម្លៃរួច រាល់​ទៅហើយ​គឺ ១៧លានផោន​ប្រសិន​បើកិច្ចព្រម​ព្រៀងនេះ​បានក្លាយ​ជាអចិន្រ្តៃយ៍​ ប៉ុន្តែកិច្ចព្រម​ព្រៀង ជា​លក្ខណៈខ្ចីជើង​ដ៏យូរអង្វែង​មួយ​នេះ​​អ្នកចាត់​ការ​ទូទៅ​លោក​ Louis Van Gaal ​នឹងបង្កើត​បានថ្លៃ​ឈ្នួល​ ១,៥ លាន​ផោនពីក្លឹប​ Real Madrid ​សម្រាប់ខ្សែ​ ប្រយុទ្ធ​រូបនេះ​ទៅឲ្យក្រុម​។
Javier Hernandez
Hernandez ​នឹងពាក់​អាវលេខ​ ១៤ ​នៅទឹក​ដី​ Bernabeu ​ដោយលោក​បានសម្តែង​នូវការរីករាយ​នៅពេល​ធ្វើការផ្លាស់​ ប្តូរថែម​ទាំងបាន​និយាយនៅ​ក្នុងសន្និ​សីទសារ​ព័ត៌មាន​មួយបង្ហាញ​ថាការចុះ​ហត្ថលេខា​ដើម្បីពាក់​អាវនេះ​គឺក្តីសុបិន្ត​ ក្លាយ​ជាការពិត​រាល់អ្នក​លេងណាមួយ​នៅក្នុង​ពិភពលោក​ ។ ខ្ញុំរីករាយ​នៅទីនេះ​ដែលបាន​តំណាង​ឲ្យក្រុម​នេះ​។ វាពិត​ ជាជំរុញ​ទៅដល់​អ្នកនៅ​ពេលដែល​អ្នកដឹង​ថាក្លឹបដ៏​ធំមួយ​បានចង់អ្នក​ រឿងតែមួយ​គត់គឺស្ថិត​នៅលើ​ចិត្តរបស់​ខ្ញុំដើម្បី​ ជួយ​ក្លឹ​បនេះ​ ខ្ញុំចង់​អរគុណ​ដល់ក្លឹប​ Real Madrid ​សម្រាប់ការ​ផ្តល់ឱកាស​នេះដល់​ខ្ញុំ​។
Javier Hernandez  2
លោកបន្ត​ថាវាជា​កិត្តិយស​និងក្តីសុបិន្ត​ក្នុងការ​លេងនៅ​ក្នុងក្រុមនេះ​ ជាការពិត​ណាស់ខ្ញុំ​មានគោល​បំណង និង​សុបិន្ត​ ហើយ​ខ្ញុំនឹងចេញ​ទៅក្រៅ​នៅលើ​ទីលាន​ដែលបាន​កំណត់ដើម្បី​រីករាយ​ក្នុងការ​ទទួលយក​បទពិសោធនេះ​។ នៅក្នុងខួរ​ ក្បាល​និងបេះដូង​របស់ខ្ញុំ​មានត្រឹម​តែមាន​សេចក្ដីអំណរ​ចំពោះការ​ដែលបាន​ក្លាយជាផ្នែក​មួយនៃ​ក្រុមដ៏អស្ចារ្យ​នេះ​។
Javier Hernandez  1