ខ្សែបម្រើ Amalfitano ចាកចេញពីក្រុម Marseille ចូលរួមក្រុម West Ham
ក្រុម West Ham បានចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបអន្តរជាតិបារាំង Morgan Amalfitano ពីក្រុម Marseille ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចំណាយពេលវេលាជាច្រើនចូលរួមក្រុម West Brom ជាលក្ខណៈខ្ចីជើងកាលពីរដូវកាលមុន ហើយក្រុមញញួរធំសម្លឹងមើលពីសមត្ថភាពរបស់គាត់បានធានាធ្វើការផ្លាស់ប្តូរគាត់ជាអចិន្រ្តៃយ៍មកកាន់កីឡដ្ឋាន Upton Park លើតម្លៃខ្លួនដែលមិនបានបញ្ជាក់ឲ្យដឹង ខ្សែបម្រើប្រយុទ្ធ Amalfitano ក្លាយជាការចុះហត្ថលេខាទីប្រាំបួនចុងក្រោយរបស់លោកគ្រូបង្វឹក Sam Allardyce សម្រាប់បង្អួចផ្ទេររដូវក្តៅនេះ។

Amalfitano គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុម Marseille ក្នុងការលើកពានរង្វាន់ League Cup របស់បារាំងក្នុងឆ្នាំ ២០១២ នៅឆ្នាំដដែលនេះគាត់បានលេងក្នុងក្រុមជម្រើសជាតិបារាំងលើកដំបូងរបស់ខ្លួន ដោយលេងបាន ២៣នាទី ប្រឆាំងនឹងអាឡឺម៉ង់ក្នុងប្រកួតការមិត្តភាព។ បើយោងតាមគេហទំព័ររបស់ក្លឹបបារាំងបង្ហាញថាគាត់បានលេង ៨៧ ប្រកួតសម្រាប់ Olympique Marseille ស៊ុតបាល់បញ្ចូលទីចំនួនប្រាំពីរគ្រាប់ចំគោលដៅ។

Amalfitano បានប្រាប់គេហទំព័រផ្លូវការក្រុម West Ham ថាវាជាព័ត៌មានដ៏ល្អខ្លាំងណាស់ ខ្ញុំបានរង់ចាំជាយូរមកហើយ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានចុះហត្ថលេខាមកកាន់ក្លឹបដ៏ធំនេះ។អ្នកចាត់ការទូទៅបានពន្យល់ខ្ញុំពីរបៀប លេងជាមួយក្រុមរបស់គាត់ ហើយខ្ញុំបានពន្យល់ទៅគាត់ពីកន្លែងជំហរដែលខ្ញុំចូលចិត្តលេងក្នុងក្រុមរបស់គាត់ នេះគឺ ជាក្រុមថ្មីរបស់ខ្ញុំដែលមានកីឡាករល្អៗខ្លាំងណាស់នឹងមានបទពិសោធដ៏អស្ចារ្យនៃការប្រកួតក្នុងលីកនេះ ។ ខ្ញុំគិតថា អ្វីគ្រប់យ៉ាងអាចធ្វើទៅបានយ៉ាងល្អហើយខ្ញុំសង្ឃឹមថានឹងមានរដូវកាលដ៏ល្អមួយ។

លោកបន្តថាខ្ញុំរីករាយឆ្នាំដំបូងរបស់ខ្ញុំនៅក្នុងកីឡាបាល់ទាត់អង់គ្លេស ហើយសម្រាប់ហេតុផលដែលខ្ញុំ បានត្រឡប់មកវិញសង្ឃឹមថានឹងអាចធ្វើឲ្យប្រសើរឡើងជាថ្មីម្តងទៀត ។ នៅឆ្នាំដំបូងគឺល្អសម្រាប់បទ ពិសោធន៍របស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមដើម្បីជួយក្រុម West Ham ពេលបច្ចុប្បន្ននេះដោយធ្វើឲ្យបានល្អ បំផុត និងបន្តកែលម្អក្នុងការប្រកួតលីក ខ្ញុំចូលចិត្តប្រទេសនេះ ហើយនេះគឺជាការប្រកួតលីកដ៏ល្អបំផុត។

Post a Comment