ថ្ងៃបិទការផ្ទេរ Everton ឆ្លៀតខ្ចីជើងបានយុវជនបែលហ្ស៊ិក David Henen មកពង្រឹងក្លឹប
Everton បានបន្ថែមកីឡាករវ័យក្មេងមួយរូបទៀតមកពង្រឹងក្លឹបនៅនាទីចុងក្រោយដែលត្រូវបិទបង្អួចនៃការផ្ទេរ ដោយធ្វើការចុះហត្ថលេខាជាលក្ខណៈខ្ចីជើងជាមួយតារាវ័យជំទង់អន្តរជាតិបែលហ្ស៊ិក David Henen ។ បច្ចុប្បន្នកីឡាករវ័យ ១៨ឆ្នាំរូបនេះកំពុងទទួលការបណ្តុះបណ្តាលជាមួយនឹងក្រុម Everton រហូតមកដល់ពេលនេះ ប៉ុន្តែគាត់ពីមុនជាសមាជិកក្លឹប Anderlecht ត្រូវបានក្លឹបមួយនេះសម្រេចចិត្តលក់គាត់ ទៅឲ្យក្លឹប Olympiakos របស់ក្រិកកាលពីថ្ងៃចន្ទ។

ទោះយ៉ាងណាក្រុម Everton បានវាយប្រហារកិច្ចព្រមព្រៀងដើម្បីនាំយកនូវយុវជនអន្ដរជាតិបែលហ្ស៊ិករូបនេះជាលក្ខណៈខ្ចីជើងលើកិច្ចសន្យារយៈពេលដ៏យូរអង្វែងមួយត្រឡប់មកកាន់ទឹកដីប្រទេសអង់គ្លេសវិញ បើទោះបីជាឯកសារនេះមិនទាន់បានបញ្ចប់មានការយឺតយ៉ាវក្នុងថ្ងៃនេះក៏ដោយ។

Everton បានបញ្ជាក់ថាឥឡូវនេះកិច្ចព្រមព្រៀងត្រូវបានផ្តល់សច្ចាប័នដោយក្របខ័ណ្ឌ Premier League ទៅឲ្យ Henen ជាកីឡាករអាយុក្រោម ២១ឆ្នាំរបស់ក្រុម Everton បន្ទាប់ពីគាត់លេងនៅក្រោមអាយុ ១៩ឆ្នាំរបស់ប៊ែលហ្សិក ។ អ្នកចាត់ការទូទៅ Roberto Martinez បាននិយាយថាៈដូចដែលយើងបាននិយាយកាលពីមុនអញ្ចឹងគាត់ជាមនុស្សម្នាក់ដែលមានសក្តានុពលដែលយើងបានស្គាល់ហើយនៅក្នុងដំណាក់កាលនេះ គាត់នឹងត្រូវអភិវឌ្ឍន៍ខ្លួនក្នុងក្រុមជម្រើសអាយុក្រោម ២១ឆ្នាំរបស់ក្លឹប យើងកំពុងសម្លឹងឆ្ពោះទៅមុខដើម្បី ធ្វើការងារជាមួយគាត់នៅក្នុងរដូវកាលនេះ។
Post a Comment