Header Ads

ខ្សែបម្រើ Victor Moses ចូលរួមក្រុម Stoke ​City ជាលក្ខណៈខ្ចីជើងពីក្រុម Chelsea

Chelsea ​ប្រកាស​ថាខ្សែ​បម្រើ​ស្លាប​ Victor ​Moses ​បានចូល​រួមជា​មួយ​ក្រុម​ Stoke ​City ​នៅលើ​កិច្ច​ព្រម​ព្រៀង​ជា លក្ខណៈ​ខ្ចីជើង​រយៈពេល​ដ៏យូរ​អង្វែង​មួយសម្រាប់​រដូវកាល​ក្រោយ​ ហើយ​លោក​ Jose Mourinho ​បានរៀប​ចំឲ្យ​គាត់​ ចាកចេញ​មុនពេល​រដូវកាល​ថ្មីចាប់​ផ្តើម​ ។ កីឡាករ​អន្តរ​ជាតិ​នីហ្សេ​រីយ៉ា​រូបនេះ​បានចំ​ណាយ​ពេលកាល​ពីរដូវ​កាលមុន​ ជា​លក្ខណៈ​ខ្ចីជើង​ជាមួយ​ក្រុម​ Liverpool ​បានជួប​ភាព​លំបាក​ក្នុងការ​ប្រកួត​ពេល​ក្រុម​មួយនេះ​កំពុងប្រជែង​យក តំណែង​ជើងឯក​មិនសូវ​ជាប់ជា​ជម្រើស​ដំបូង​។
victor_moses 3
នាយក​ប្រតិបត្តិ​ក្រុម​ Stoke ​លោក ​Tony Scholes ​បានថ្លែង​ថាយើង​មានការ​រីករាយ​ក្នុងការ​ទទួលបាន​កីឡាករ​វ័យក្មេង​ ដែលមាន​ទេពកោ​សល្យ​វាពិតជា​គួរឲ្យ​រំភើប​និងជោគ​ជ័យដ៏ធំ​ពេលដឹង​ថាគាត់​ចូលរួម​ក្រុម​របស់យើង ​។គាត់​នឹងបន្ថែម​ ជម្រើស​ប្រយុទ្ធ​របស់​ក្រុមយើង​ វាពិត​ជាច្បាស់​ណាស់ការ​រំពឹងទុកនេះ​ និងធ្វើ​ឲ្យក្រុម​យើងខ្លាំង​អាចមាន​ភាព​រង្គោះ​រង្គើ​ នៅក្នុង​ក្របខ័ណ្ឌ​ Premier ​League ​សម្រាប់​រដូវកាល​ថ្មី​។
Victor Moses  1
លោក Mourinho ​បាននាំ​ខ្សែបម្រើ​ Victor ​Moses ​មកកាន់​ក្រុម​ Chelsea ​ក្នុងអំឡុង​ពេលទទួល​ជ័យជម្នះ​លើក្រុម​ ហុង​គ្រី​ Ferencvaros ​កាលពី​ប៉ុន្មាន​រដូវកាល​កន្លងទៅ​ ។ ​គាត់​បានក្លាយ​ជាកីឡាករ​បម្រុងមិន​បានប្រើ​នៅក្នុង​ការប្រកួត​ បន្ទាប់​ពីពួកគេ​ប្រឆាំង​នឹងក្រុម​ Real Sociedad ​។ អ្នក​ចាត់ការ​ទូទៅ​ក្រុមតោ​ខៀវ​បានទទួល​ស្គាល់ថា​គាត់ត្រូវ​បានគេ​ ពិចារ​ណារក្សា​ទុកកាល​ពីដើម​សប្តាហ៍នេះ​ ប៉ុន្តែកីឡាករ​រូបនេះ​ត្រូវបាន​គិតថា​គាត់ចង់​លេងក្នុង​ក្រុមជម្រើស​ដំបូងទំនង​ ជាមិន​ស្នាក់នៅ​ទឹកដី​ Stamford Bridge ​ជាមួយនឹង​ការប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ ​Eden Hazard ​, Willian​ ​និង​ Andre Schurrle​ ។