Mascherano ចុះកុងត្រាថ្មីបួនឆ្នាំជាមួយក្រុម Barcelona រហូតដល់ឆ្នាំ ២០១៨
ក្លឹប Barcelona បានបញ្ជាក់ថា Javier Mascherano បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលបួនឆ្នាំរក្សា ទុកគាត់នៅក្នុងក្លឹប ។ ខ្សែបម្រើរូបនេះបានយល់ព្រមបន្តកិច្ចព្រមព្រៀងថ្មីនាពេលបច្ចុប្បន្ន របស់គាត់ជាមួយក្លឹប Barcelona ស្នាក់នៅក្នុងទឹកដី Camp Nou រហូតដល់ឆ្នាំ ២០១៨ ។ ហើយមុនពេលគាត់ធ្វើដំណើរទៅលេងឲ្យប្រទេស របស់គាត់នៅការក្នុងប្រកួត World Cup ប្រទេសប្រេស៊ីលកាលពីដើម រដូវក្តៅនេះគាត់បានយល់ព្រមចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបរួចរាល់ហើយ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹប Barcelona បានបង្ហាញថាក្រុម Barcelona ធ្លាប់បានប្រកាសថា Mascherano នឹងចុះហត្ថលេខាជាមួយកិច្ចសន្យាថ្មីឲ្យប្រសើរឡើងដើម្បីពង្រីកការស្នាក់នៅក្លឹបនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ២០១៨ ។ ផ្នែកបន្ថែមត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយគ្រាន់តែបានប្រកាសមុនពេលចាប់ផ្តើមនៃការប្រកួត World Cup នៅក្នុងប្រទេសប្រេស៊ីលជាកន្លែងកីឡាករ Mascherano ត្រូវបានលេងឲ្យប្រទេសអាហ្សង់ទីន។

Mascherano លេងបាន ១៨៤ ប្រកួតសម្រាប់ក្រុម Barcelona ជាកន្លែងដែលគាត់ត្រូវបានគេដាក់ពង្រាយឲ្យលេងជា ខ្សែការពារនិងខ្សែបម្រើ ចាប់តាំងពីការចុះហត្ថលេខាចាកចេញពីក្រុមហង្សក្រហម Liverpool នៅក្នុងខែសីហាឆ្នាំ ២០១០ ។ ទោះបីជាគាត់បានពង្រឹងកន្លែងស្នាក់នៅក្នុងក្រុមរបស់គាត់ក៏ដោយនៅ តែមានការភ្ជាប់ជាមួយការវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់ Liverpool កាលពីដើមឆ្នាំនេះក៏ដូចជាក្លឹប Napoli ។
Post a Comment