Vargas ចូលរួមក្រុម QPR ជាលក្ខណៈខ្ចីជើងពីក្រុម Napoli រយៈពេលមួយឆ្នាំ
Queens Park Rangers បានបញ្ជាក់ថាបានចុះហត្ថលេខាជាមួយកីឡាករ Eduardo Vargas ជាលក្ខណៈខ្ចីជើងមកពី ក្លឹប Napoli នៅលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ។ កីឡាករអន្តរជាតិឈីលីវ័យ ២៤ឆ្នាំរូបនេះបានជួយប្រទេសឈី លីឡើងទៅកាន់វគ្គជំរុះចុងក្រោយនៃការប្រកួត World Cup កាលពីដើមរដូវក្តៅនេះ និងមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបអឺរ៉ុបជាច្រើន។

លោកគ្រូបង្វឹក Harry Redknapp របស់ក្រុម QPR បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់ក្លឹបថា Vargas គឺជាកីឡាករមានគុណភាពជាយ៉ាងខ្លាំងដែលខ្ញុំបានដឹងនិងមានភាពរស់រវើកនៅលើការបិទបាល់។ Vargas បានស៊ុតបាល់ បញ្ចូលទី ១៥គ្រាប់ក្នុងចំនួន ៣២ប្រកួតសម្រាប់ប្រទេសឈីលី ។ Vargas បាននិយាយថាខ្ញុំបានមកទីនេះដើម្បីធ្វើការជាច្រើនតាមដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំពិតជាសប្បាយរីករាយណាស់ក្នុងការលេងឲ្យក្លឹប QPR ។ វាជាការប្រកួត លីកកំពូលដ៏គួរឲ្យរំភើបខ្លាំងណាស់និងការប្រកួតប្រជែងច្រើនខ្ញុំបានទន្ទឹងរង់ចាំការមកលេងក្នុងប្រទេសអង់គ្លេសជាយូរមកហើយ។

លោកបានបន្ថែមថាលក្ខណៈដ៏ធំបំផុតរបស់ខ្ញុំគឺមានល្បឿនលឿន ខ្ញុំតែងតែសម្លឹងមើលការឆ្ពោះទៅរកគោលដៅ បំណងរបស់ខ្ញុំគឺធ្វើឲ្យបានដល់ ១០០ភាគរយនិងមិនអនុញ្ញាតឲ្យខ្លួនឯងលេងធ្លាក់ចុះធ្វើឲ្យមានការលំបាកដល់ក្រុម។ Vargas បានក្លាយអ្នកចុះហត្ថលេខាទីពីរសម្រាប់ក្លឹប QPR បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរ Leroy fer ពីក្រុម Norwich City នាពេលថ្មីៗនេះ។

Post a Comment