Header Ads

Liverpool ផ្តល់កិច្ចសន្យាមួយឆ្នាំដល់ Eto’o ស្នាក់នៅទឹកដី Anfield

ក្រុម​ Liverpool ​បានផ្តល់​ជូនកិច្ច​សន្យា​រយៈពេល​មួយឆ្នាំ​ដល់អតីត​ខ្សែ​ប្រយុទ្ធ​ក្រុមតោ​ខៀវ​ Chelsea ​កីឡាករ​ Samuel ​Eto’o ​នាំមក​កាន់ទឹកដី​ Anfield ​។ក្រុម​ Liverpool ​ខិតជិត​ដល់ពេល​ចុះហត្ថ​លេខា​លើខ្សែ​ប្រ​យុទ្ធ​ Mario ​Balotelli ​ពីក្រុម​ AC Milan ​និងត្រៀម​ខ្លួនជា​ស្រេចដើម្បី​ទទួលយក​កិច្ចព្រម​ព្រៀងជា​មួយ​កីឡាករ​ Eto’o​ខណៈ​ដែល​លោក​ Brendan ​Rodgers ​កំពុង​ពង្រឹង​តំបន់វាយ​ប្រយុទ្ធមុន​ពេលបង្អួច​នៃការផ្ទេរ​ត្រូវបាន​បិទ​។
Eto'o 2
កីឡាករ ​Eto’o ​កិច្ចសន្យា​របស់គាត់​ជាមួយ​ក្រុមតោ​ខៀវ​ Chelsea ​ត្រូវបាន​ផុតកំណត់​ធ្វើការ​ចាកចេញ​ដោយគ្មាន​តម្លៃ​ ខ្លួនកាល​ពីដើម​រដូវ​ក្តៅ​នេះ​ ហើយមាន​ការចាប់​អារម្មណ៍​ពីក្លឹប​នៅអឺរ៉ុប​ អាមេរិក​ខាងជើង​ និងមជ្ឈឹម​បូព៌ាមួយ​ចំនួន​។ កីឡាករ​អន្តរជាតិ​កាមេរូន​រូបនេះ​ត្រូវបាន​គេយល់​ពី​ចំណង់​​ចំណូល​ចិត្តរបស់​គាត់ចង់​ស្នាក់នៅ​ប្រទេស​អង់គ្លេស​ ក្រប​ខ័ណ្ឌ​ Premier ​League ​បន្ទាប់ពី​ការរីករាយ​មួយរដូវ​កាលជា​មួយក្រុម​​ Chelsea ​រយៈពេល​ចុងក្រោយ​។
Eto'o 1
ក្រុម ​Ajax​ និងក្រុម​ Everton ​បានសម្តែង​​នូវការ​​ចាប់​អារម្មណ៍​​លើ​ Eto’o​ ​តែវាហាក់​​ដូចជា​​នៅឆ្ងាយ​​ទៅហើយ​​បន្ទាប់​​អតីត​​ ខ្សែ​​ប្រយុទ្ធ​​ក្រុម​​ Barcelona ​​រូបនេះ​​ចុះហត្ថ​​លេខា​​ជាមួយ​​ក្រុម​​ Liverpool ​​រយៈពេល​​មួយឆ្នាំ​​​។ ក្រុម ​​Liverpool ​​បានផ្តល់​​ ឲ្យ Eto’o នូវ​កិ​ច្ចព្រម​​ព្រៀង​មួយ​ឆ្នាំ​និង​ទទួល​បាន​ប្រាក់ខែ​ ៩៣០០០ អឺរ៉ូ​ក្នុងមួយ​សប្តាហ៍​​ដោយ​មាន​ប្រាក់រង្វាន់​​លើកទឹក​ ចិត្ត​ថែម​ទាំងមាន​ជម្រើស​បន្ថែមឆ្នាំ​មួយផ្សេង​ទៀត​ទើបធ្វើ​ឲ្យគាត់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ស្នាក់នៅ​ទឹកដី​ Anfield​​។