Header Ads

Laurent Blanc ​សារភាព​ថាមិនអាចទិញ Di Maria បានដោយសារបញ្ហាហិរញ្ញវត្ថុ

លោក​គ្រូ​បង្វឹក​ Laurent Blanc ​របស់​ក្រុម ​PSG ​បានសារ​ភាពថា​មើលទៅ​មិនអាច​ធ្វើការ​ផ្លាស់ប្តូរ​ខ្សែ​បម្រើ​ស្លាប​ Angel Di Maria ​​របស់​ក្រុម​ Real Madrid ​នាំមក​កាន់ទឹក​ដីប្រទេស​បារាំងបាន​ទេ ដោយសារ​តែមាន​ផលប៉ះ​ពាល់​ដល់​បញ្ហា​ហិរ​ញ្ញវត្ថុ​ ។ លោក​ Carlo Ancelotti​ បាន​បញ្ជាក់​រួចទៅ​ហើយ​ថាខ្សែ​បម្រើ​ Di Maria ​បានស្នើ​ចាកចេញ​ពី​ទីក្រុងម៉ា​ឌ្រីដ​នៅ​រដូវ​ក្តៅនេះ​ ក្នុងគ្រា​នោះក៏​មានតំណ​ផ្សាភ្ជាប់​យ៉ាងរឹង​មាំទាំង​ក្រុម​ PSG និង​ Manchester​ United ​។
Laurent Blanc unfazed by not being Paris Saint-Germain first choice manager - video
ក្រុម ​PSG ​ត្រូវបាន​ពិន័យ​ជាប្រាក់​នៅខែ​ឧសភា​ ​បន្ទាប់ពីបាន​ធ្វើការ​រំលោភ​បំពាន​លើច្បាប់​ FFP ​ហើយ​លោក​ Blanc បាននិយាយ​ថាបើ​ទោះបី​ជាខ្ញុំមាន​ការចាប់​អារម្មណ៍​ចុះហត្ថ​លេខា​លើខ្សែ​បម្រើ​ Di Maria ​វាធ្វើទៅ​ទាំង​ពិលំបាក​ដោយ​សារតែ​មានផល​ប៉ះពាល់​ដល់​បញ្ហា​ហិរញ្ញ​វត្ថុ​ ។ យើងបាន​ចំណាយរួច​ទៅហើយ​លើ​កីឡាករ​ David Luiz ​និង Serge ​Aurier ​រដូវក្តៅ​នេះ​។ លោកបាន​បន្តប្រាប់​ L’Equipe ​ថាកីឡាករ​កម្រិត​កំពូល​ដូច​លោក​ Di Maria ​មានក្លឹប​ច្រើនចាប់​អារម្មណ៍​តាមពី​ក្រោយ​ជាការ​ពិត​។ ក្រុម PSG ​មិនអាច​ធ្វើអ្វី​ដែល​ Di Maria ច​ង់បាន​នៅក្នុង​លក្ខខណ្ឌ​នៃការ​ជ្រើសរើស​ ដោយសារ​តែការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​ នេះជា​បញ្ហាលំបាក​ដែលលោក​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ដល់ខ្ញុំ​។
angel-di-maria 1
កីឡាករ​វ័យ​ ២៦ឆ្នាំ​រូបនេះ​បានចាក​ចេញពីក្រុម​ Benfica ​ចូលរួម​ពីក្រុម​ Real Madrid ​នៅក្នុង​ឆ្នាំ​ ២០១០ ​មានចំនួន​បួន​ឆ្នាំ​មកហើយ​ កិច្ចព្រម​ព្រៀង​ដែលសេស​សល់នា​ពេល​បច្ចុប្បន្ន​របស់គាត់​នៅទឹក​ដី​ Bernabeu ​ត្រូវបាន​គេគិត​ថាវា​នឹង​មាន​តម្លៃជាង​ ៥០លាន​ផោន​ដើម្បីធានា​សេវា​ផ្លាសប្តូរ​របស់គាត់​។ Di Maria ​បានប្រែ​ទៅជា​ធ្លាក់ចុះ​ការផ្តល់​ជូនកិច្ច​សន្យាថ្មី​ជាមួយ​នឹងក្រុម​ Real Madrid ​គាត់ចង់​ចាកចេញ​ប៉ុន្តែ​លោក​ Ancelotti ​នៅតែ​បើកចំហ​គំនិត​រក្សាទុក​គាត់​។
លោក ​Ancelotti ​បាននិយាយ​ថា​ Di Maria ​បានសួរ​អំពីបញ្ហា​គាត់ជាមួយ​នឹងក្លឹប នៅ​ក្នុងរដូវ​ក្តៅនិង​ថែមទាំង​បានច្រាន​ចោល​ការផ្តល់​ជូនកិច្ច​សន្យាថ្មី​ពីក្លឹប​ដើម្បីទៅ​រកមើល​ដំណោះ​ស្រាយជា​មុនសិន ​។ ប្រសិន​បើនៅ​ពេលដែល​ទីផ្សារផ្ទេរ​បិទគាត់​នៅតែមាន​វត្តមាននៅ​ទីនេះនោះ​នឹងធ្វើការ​ជាមួយ​យើងដូច​កាលពី​រដូវកាល​មុនហើយ​វានឹងមិន​មាន​បញ្ហា​អ្វី​នោះទេ​។