Header Ads

តើក្រុម PSG ព្រមលក់ Cavani ទៅឲ្យក្រុម Arsenal ក្នុងតម្លៃ ៣២លានផោនបូកបន្ថែម Giroud ដែរឬទេ?

បើយោង​តាម​​របាយ​ការណ៍​នៅក្នុង​ប្រទេស​បារាំង​បានបង្ហាញ​ថាក្រុម​ Arsenal ​បានកំណត់​ដើម្បីផ្តល់​ជូននូវ​តម្លៃ​ ៣២ លាន​ផោន​បូកបន្ថែម​ខ្សែ​ប្រយុទ្ឌ​ Olivier Giroud ​ទៅឲ្យ​ក្រុម​ Paris Saint Germain ​ក្នុងការ​ផ្ទេរខ្សែ​ប្រយុទ្ធ​ Edinson​ Cavani ​ក្នុងពេល​ឆាប់នេះៗ​ ។ Cavani ​ត្រូវបាន​មានពាក្យ​ចចាម​អារាមថា​ជាគោលដៅ​ផ្ទេរ មួយ​របស់អ្នក​ចាត់ការ​ក្រុម​កាំភ្លើងធំ​ Arsenal ​លោក​ Arsene Wenger ​ហើយគាត់​ត្រូវបានគេ​បង្កើនការ​ផ្ដល់ យោបល់​ថាកីឡាករ​អន្តរជាតិ​អ៊ុយរូ​ហ្គាយ​រូបនេះ​ចង់ឈប់​ពីក្រុម​ PSG ​នៅរដូវ​ក្តៅនេះ​។
Cavani-1-
ហើយឥឡូវ​នេះគេហ​ទំព័រព័ត៌​មានរបស់​ប្រទេស​បារាំង​ Sport.fr ​បានរាយ​ការណ៍ថា​ក្រុម​ Arsenal ​ត្រូវបាន​ត្រៀមខ្លួនរួច​ជាស្រេច​ធ្វើយ៉ាង​ណាឲ្យបាន​សម្រេចដល់​ទីបំផុត​ មានទាំងការផ្តល់​ជូនកីឡាករ​បូករួមទាំង​សាច់ ប្រាក់​សម្រាប់ការ​ផ្ទេរ Cavani​ ។ ពួកគេ​បានអះអាង​ថាការដេញ​ថ្លៃត្រូវបាន​វាយតម្លៃ​ជាសាច់​ប្រាក់​ ៣២លាន​ផោនបូករួម​បន្ថែម​ Giroud ​នឹង​វិធីផ្សេង​ទៀតបញ្ចប់​ទឹកប្រាក់​សរុបមាន​តម្លៃ​ប្រហែល​ ៥០លាន​ផោន​។
Ibrahimovic-and-Cavani
វាមិន​ទាន់ច្បាស់​នៅឡើយ​ទេថា​តើក្រុម​ PSG ​នឹងទទួល​យកការ​ផ្តល់ជូន​បែបនេះ​នោះ​ បន្ទាប់ពី​កីឡាករ​ Zlatan ​Ibrahimovic ​បានរង​របួស​ចុងសប្តាហ៍​មុន​ ប៉ុន្តែ Giroud ​នៅតែជា​ជម្រើស​បម្រុងទុក​មួយដែល​មានតម្លៃ​ថោក​សម្រាប់ក្រុម​ Arsenal ​បន្ថែម​ទៅឲ្យ​ក្រុម​ PSG ក្នុងការ​ចង់បាន​ខ្សែប្រយុទ្ធ​ Cavani​។