កីឡាករឆ្នើមៗ ១០ នាក់ អាចនឹងផ្ទេរទៅ Premier League មុនបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ
បាល់ទាត់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ដែលចាត់ទុកថាជាការប្រកួតលីកដ៏ពេញនិយមបំផុតនៅលើពិភពលោក ប៉ុន្ដែមួយរយៈចុងក្រោយនេះវាហាក់កំពុងថយចុះប្រជាប្រិយភាពបន្ដិច ដោយសារតែមិនសូវមានតារាបាល់ទាត់ល្បីៗដូចពីមុន ហើយក្លឹបនៅអង់គ្លេសទៀតសោតមិនសូវធ្វើការប្រកួតបានលទ្ធផលល្អក្នុងក្របខណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប ដែលជាហេតុធ្វើឲ្យប្រិយមិត្តនៅជុំវិញពិភពលោកងាកមកតាមដានទស្សនា ការប្រកួតបាល់ទាត់នៅលីកផ្សេងៗដូចជា នៅអេស្ប៉ាញ អាឡឺម៉ង់ អ៊ីតាលី និងបារាំង ជាដើម។
ដើម្បីទាញយកប្រជាប្រិយភាពឡើងវិញក្លឹបធំនៅប្រទេសអង់គ្លេសបានព្យាយាមនាំយកកីឡាករល្បីៗជាច្រើនរូបពីលីកផ្សេងៗឲ្យទៅលេងនៅក្នុងក្របខ័ណ្ឌ Barcalays English Premier League វិញ ទោះជាត្រូវបើកខ្ទង់ចំណាយច្រើនប៉ុណ្ណាក៏ដោយ។
ថ្ងៃនេះគេហទំព័រកីឡាករ 855live.com សូមបង្ហាញកីឡាករឆ្នើៗចំនួន ១០ នាក់ ដែលក្លឹបធំៗនៅអង់គ្លេស រួមមាន Chelsea, Manchester United, Manchester City, Arsenal, Liverpool, Tottenham Hotspur … ជាដើម គ្រោងនាំយកមកបង្ហាញថ្វីជើងនៅលើទឹកដីនៃប្រទេសអង់គ្លេសនៅមុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។
ទី១- កីឡាករ Radamel Falcao ខ្សែប្រយុទ្ធលំដាប់អន្ដរជាតិរបស់កូឡុំប៊ី និងជាកីឡាកររបស់ក្លឹប AS Monaco (បារាំង)
បច្ចុប្បន្នកីឡាករវ័យ ២៨ ឆ្នាំរូបនេះកំពុងត្រូវបានចែរចូវដោយក្លឹបហង្សក្រហម Liverpool ដែលកំពុងត្រូវការខ្សែប្រយុទ្ធមានគុណភាពខ្ពស់មកជំនួសដំណែងកីឡាករ Luis Suarez ដែលបានផ្ទេរទៅកាន់ក្លឹប FC Barcelona កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយការនាំយកកីឡាករ Falcao មកអង់គ្លេសមិនមែនជារឿងងាយស្រួលសម្រាប់ Liverpool ឡើយ ដោយហេតុថា តម្លៃខ្លួនរបស់កីឡាកររូបនេះខ្ពស់ (មិនតិចជាង ៥០ លានផោនឡើយ) ហើយក៏មានក្លឹបធំៗមួយចំនួនទៀតតាមប្រជែងដែរ ដូចជា Juventus របស់អ៊ីតាលី ជាដើម។
ទី២- កីឡាករ Marco Reus ខ្សែបម្រើលំដាប់អន្ដរជាតិរបស់អាឡឺម៉ង់ និងជាកីឡាកររបស់ក្លឹប Borussia Dortmund (អាឡឺម៉ង់)
មានក្លឹបធំជាច្រើននៅអង់គ្លេស ដែលប្រជែងគ្នាចង់បានកីឡាករវ័យ ២៥ ឆ្នាំរូបនេះមករួមក្លឹប ក្នុងនោះក្លឹប Manchester United និង Liverpool ជាក្លឹបដែលបានចេញមុខជាងគេក្នុងការតាមប្រមាញ់កីឡាករ Key Player ម្នាក់នេះ។ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបធំៗច្រើនយ៉ាងណាក៏ដោយក៏កីឡាកររូបនេះហាក់មិនចង់ចាកចេញពីក្លឹប Borussia Dortmund ឡើយ។ ប៉ុន្ដែសម្រាប់រដូវក្ដៅនេះវិញ ក្លឹប Manchester United មានជំនឿចិត្តខ្ពស់ក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដី Old Trafford ក្នុងរង្វាង់ទឹកប្រាក់ ៣០ លានផោន។
ទី៣- កីឡាករ Sami Khedira ខ្សែបម្រើឆ្នើមរបស់អាឡឺម៉ង់ និងជាកីឡាកររបស់ក្លឹប Real Madrid (អេស្ប៉ាញ)
កិច្ចសន្យារវាងកីឡាករវ័យ ២៧ ឆ្នាំរូបនេះជាមួយនឹងក្លឹប Real Madrid នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយមានពាក្យចរចាមអារាមថាគាត់ធ្លាប់បានជួបពិភាក្សាជាមួយនឹងប្រធានក្លឹបយក្សអេស្ប៉ាញថាគាត់ចង់ចាកចេញបីក្លឹបនៅពេលចប់កិច្ចសន្យា។ យោងតាម Metro.co.uk បានឲ្យដឹងថា agent របស់កីឡាករ Khedira បានមកដល់ប្រទេសអង់គ្លេសក្នុងអំឡុងសប្ដាហ៍មុន ដើម្បីពិភាក្សាជាមួយនឹងក្លឹប Chelsea និង Arsenal លើគម្រោងនាំយកកីឡាករខ្សែបម្រើរូបនេះមកកាន់ប្រទេសអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយក៏មិនមានការបង្ហើបឲ្យដឹងពីតម្លៃខ្លួនពិតប្រាកដរបស់ Khediraនៅឡើយ ប៉ុន្ដែគេជឿថាតម្លៃខ្លួនរបស់កីឡាកររូបនេះទំនងជាចម្លោះពី ១៥ ទៅ ២០ លានផោនប៉ុណ្ណោះ។
Post a Comment