Julio Cesar ចុះហត្ថលេខាជាមួយក្រុម Benfica កុងត្រាពីរឆ្នាំ
ក្រុម Benfica បានបញ្ជាក់ថាបានចុះហត្ថលេខាជាមួយអ្នកចាំទី Julio Cesar នៅលើការផ្ទេរដោយឥតគិតថ្លៃមួយបន្ទាប់ ពីកិច្ចសន្យាដែលនៅសល់រយៈពេលពីរឆ្នាំរបស់គាត់ជាមួយក្លឹប QPR ត្រូវបានលុបចោលដោយការយល់ព្រមគ្នាទៅ វិញទៅមករវាងអ្នកទាំងសងខាង ។ អ្នកចាំទីរូបនេះបានយល់ចុះកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំនៅទឹកដី Estadio da Luz របស់ក្រុម Benfica ហើយសង្ឃឹមថានឹងក្លាយទៅជាជម្រើសដំបូងរបស់ពួកគេនៅរដូវកាលថ្មីក្រោយប្រកាសចាកចេញពីក្លឹប QPR រដូវក្តៅនេះ។
អតីតអ្នកចាំទីអន្តរប្រេស៊ីលរូបនេះបានត្រូវបានកំណត់ក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹប Benfica រដូវកាលថ្មីបន្ទាប់ប្រកាសចាកចេញកាលពីដើមរដូវក្តៅនេះ។ Cesar បានចូលរួមជាមួយក្លឹប QPR រដូវក្តៅក្នុងឆ្នាំ ២០១២ ប៉ុន្តែបានចំណាយពេលនិទាឃរដូវកន្លងមកនេះជាលក្ខណៈខ្ចីជើងទៅកាន់ MLS សហរដ្ឋអាមេរិកក្លឹប Toronto FC មុនពេលលេងឲ្យប្រទេសប្រេស៊ីលនៅក្នុងការប្រកួត World Cup ។
Julio Cesar បានចំណាយពេលប្រាំពីរឆ្នាំនៅឯក្លឹបអ៊ីតាលី Internazionale ជាកន្លែងដែលគាត់បានឈ្នះពានប្រាំដូចជា ឆ្នាំ ២០០៩-១០ ក្របខ័ណ្ឌ UEFA Champions League និងឆ្នាំ 2010 FIFA Club World Cup ។ហើយលោកបានទទួល ពានរង្វាន់អ្នកចាំទីល្អផ្តាច់គេក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ និងត្រូវបានតែងតាំងបេក្ខជនសម្រាប់ ឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០០៩ ។
Post a Comment