Header Ads

Edin Dzeko ចុះកុងត្រាថ្មីបួនឆ្នាំជាមួយក្រុម Man City រហូតដល់ឆ្នាំ ២០១៨

ខ្សែ​ប្រយុទ្ធ​បូស្នៀ​ Edin ​Dzeko ​បាន​យល់ព្រម​ចុះកិច្ច​សន្យាថ្មី​រយៈពេល​ជាយូរ​ដល់ទៅ​បួនឆ្នាំ​ស្នាក់នៅ​ឯកីឡ​ដ្ឋាន​ Etihad ​រហូត​ដល់ឆ្នាំ​ ២០១៨ ​ដោយដើរ​តាមគន្លង​មិត្តរួម​ក្រុម​ Vincent Kompany​,David Silva​,​Sergio Aguero ​ដែល អ្នក​ទាំងបី​នាក់នេះ​ចុះកុង​ត្រាមុន​ ហើយ​ Edin Dzeko ​គឺជាអ្នក​ចុះហត្ថ​លេខា​បន្ទាប់​ជាមួយ​ក្រុម​ Man City ​ដើម្បី​ពង្រីក​ការស្នាក់​នៅ​ Eastlands ​រយៈពេល​យូរអង្វែង​មួយ​ ។
edon-dzeko-1-
ម្ចាស់ជើង​ឯកក្រប​ខ័ណ្ឌ​ Premier League​ នៅរដូវ​កាលមុន​កំពុងបន្ត​គោល​នយោបាយ​ក្នុងការ​ព្យាយាមថែ​រក្សា​កីឡាករ​ កំពូល​របស់ពួក​គេកុំឲ្យ​ចាកចេញ​ដោយបាន​បន្តកិច្ចព្រម​ព្រៀងរយៈ​ពេលវែង​។ នៅខែ​សីហា​ Vincent Kompany​,David ​Silva​,Sergio Aguero ​បានដាក់​ប៊ិចក្រដាស​ក្នុងការ​បន្តកុង​ត្រាថ្មី​ រីឯ Dzeko ​ក៏រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​ពួកគេដែរ​។ Dzeko ​បានប្រាប់​គេហទំព័រ​ផ្លូវការ​របស់ក្លឹប​ថាខ្ញុំពិត​ជាសប្បាយ​រីករាយ​នៅទីនេះ​ នៅឯទី​ក្រុង​មួយនេះ​វាពិត​ជា​ដូ​ចផ្ទះ​ទីពីរ​បស់ខ្ញុំ​ ដូច្នេះការ​សម្រេចចិត្ត​មានភាព​ងាយស្រួល​ក្នុងការ​ស្នាក់នៅ​សម្រាប់​រយៈពេល​វែង​។
DZEKO3_1653976a
លោក​បន្តថា​ពេលចាប់​ផ្តើមនៅ​ទីនេះខ្ញុំ​ចង់ស្នាក់​នៅរយៈ​ពេលយូរ​ ខ្ញុំមិន​អាចមើល​ឃើញ​ទីកន្លែង​ណា ដែលល្អ​ប្រសើរ​ជាង​នៅទីនេះ​ទៀតឡើយ​ ។ ​ខ្ញុំបាន​តាំងទី​លំនៅ​ទីនេះ​ល្អឥតខ្ចោះ​សម្រាប់​ជីវិតរបស់​ខ្ញុំ​ ខ្ញុំដឹង​ថាមិត្តរួម​ក្រុម​របស់​ខ្ញុំ​ល្អ​ណាស់ ហើយ​ខ្ញុំមាន​អារម្មណ៍​ថានឹងអាច​ធ្វើឲ្យកាន់​តែប្រសើរ​ឡើងច្រើន​ជាងនេះ​។ Dzeko ​បានសម្លឹង​មើលការ​ចាក​ ចេញ​ពីក្លឹប​កាលពី​ឆ្នាំមុន​បន្ទាប់ពី​មានការ​មកដល់​របស់​ Stevan Jovetic ​និង Alvaro Negredo ​។ ប៉ុន្ដែក្នុង​ពាក់កណ្តាល​ទីពីរ​នៃរដូវកាល​មុន​ Dzeko ​រីកចំរើន​នៅក្រោម​ដឹកនាំ​លោក​ Manuel Pellegrini ​ជាមួយ​នឹងគ្រាប់​បាល់ស៊ុត​បញ្ចូលទីបី​បួនប្រកួត​ចុងក្រោយ​ធានាឲ្យ​ក្រុម​ Man City ​ឈ្នះពាន​រង្វាន់ក្រប​ខ័ណ្ឌ​ Premier League ​រដូវកាល​មុន​។