Mourinho ចង់ឲ្យ Torres បន្តស្នាក់នៅ និងប្រាប់ពីមូលហេតុដែលគាត់មិនបាន លេងពីរប្រកួតដំបូង
លោក Jose Mourinho បានទទូចថាចង់ឲ្យខ្សែប្រយុទ្ធ Fernando Torres បន្តការស្នាក់នៅក្នុងក្រុម Chelsea ជាបន្តទៀតក្រោយពីខ្សែប្រយុទ្ធរូបនេះបានធ្វើដំណើរចាកចេញពីក្រុមជម្រើសជាតិរបស់គេដើម្បីមកជួយក្រុមតោខៀវឲ្យទទួលជ័យជម្នះលើក្រុម Leicester ២-០ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ Torres ជាកីឡាករបម្រុងដែលមិនបានប្រើក្នុងការទទួលជ័យជម្នះ ៣-១ របស់ក្រុមតោខៀវលើក្រុម Burnley នៅក្នុងការប្រ កួតបើកឆាករបស់ពួកគេក្នុងរដូវកាលថ្មីនេះ ប៉ុន្តែមិនបានសូម្បីតែលេងជាកីឡាករបម្រុងពេលទទួលភាពជោគជ័យនៅថ្ងៃសៅរ៍លើ Leicester នៅទឹកដី Stamford Bridge ។ កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ៤៦គ្រាប់ក្នុងការបង្ហាញខ្លួន ១៧២គ្រាប់សម្រាប់ក្រុម Chelsea ចាប់តាំងពីការផ្លាស់ប្តូរពីក្រុម Liverpool ក្នុងខែមករា ឆ្នាំ ២០១១ ។

ក្រុមអ៊ីតាលីទាំងបី AC Milan, Juventus និង Roma ត្រូវបានផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរនៅរដូវក្តៅនេះជាមួយកីឡាករវ័យ ៣០ឆ្នាំរូបនេះប៉ុន្តែលោក Mourinho មិនចង់ឲ្យ Torres ចាកចេញ។ លោក Jose Mourinho បាននិយាយ ថាខ្ញុំបានសម្រេចចិត្តរក្សាក្រុមការងារទាំងអស់មិនឲ្យចាកចេញថែមទាំងបានពន្យល់ពីមូលហេតុដែល Torres បានមិន ជាប់ពាក់ព័ន្ធការប្រឆាំងនឹង Leicester។ ដោយសារខ្ញុំបានដាក់កីឡាករបម្រុងមានតុល្យភាពដូចជាខ្សែការពារកណ្តាល មួយខ្សែបម្រើការពារមួយ ខ្សែបម្រើស្លាបមួយ ខ្សែបម្រើវាយប្រហារ និងខ្សែប្រយុទ្ធមួយ ពេលខ្លះខ្ញុំអាចមានខ្សែប្រយុទ្ធពីរលេងជាកីឡាករបម្រុងពេលខ្លះក៏ខ្ញុំមិនអាចដែរ ខ្ញុំបានដាក់ Drogba, Ramires និង Willian ដូច្នេះ ការសម្រេចចិត្តនេះខ្ញុំមើលទៅត្រឹមត្រូវ។

លោកបានបន្តថានៅពេលនេះយើងមានមួយប្រកួតក្នុងមួយសប្តាហ៍ ប៉ុន្តែខែកញ្ញា ខែតុលា ខែវិច្ឆិកា និងខែធ្នូ យើងមានបីប្រកួតរៀងរាល់សប្តាហ៍ក្នុងកម្មវិធី Capital One Cup, Champions League និងក្របខ័ណ្ឌ Premier League វា នឹងកាន់តែមានភាពងាយស្រួលសម្រាប់យើងទាំងអស់គ្នាដោយសារតែពួកគេនឹងត្រូវបានលេងគ្រប់គ្នា ។ ខ្ញុំចង់បានខ្សែប្រយុទ្ធទាំងបីនៅក្នុងក្រុមនេះ ខ្ញុំមិនអាចធ្វើបានដោយគ្មានខ្សែប្រយុទ្ធទាំងបីក្នុងរដូវកាលនេះឡើយ ខ្ញុំចង់ឲ្យគាត់ស្នាក់នៅ ។

Post a Comment