ខ្សែការពារ Benatia ចូលរួមក្រុម Bayern Munich កុងត្រាប្រាំឆ្នាំ
ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្រុម Bayern Munich បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជា មួយក្រុម Roma ដើម្បីធ្វើការចុះហត្ថលេខាយកខ្សែការពារ Mehdi Benatia ជាមួយកិច្ចសន្យារយៈពេលប្រាំឆ្នាំ។ ខ្សែ ការពារវ័យ ២៧ឆ្នាំរូបនេះត្រូវបានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Allianz Arena រយៈពេលជាច្រើនសប្តាហ៍ មកហើយ ដោយមានសេចក្តីរាយការណ៍អំពីការកើនឡើងកម្រិតផ្លាស់ប្តូរដ៏មានសក្តានុពល បន្ទាប់ពីមានការរងរបួស ខ្សែការពារ Javi Martinez របស់ក្លឹបយក្សអាល្លឺម៉ង់មួយនេះ។

ក្រុម Bayern បានបង្ហាញថាកិច្ចព្រមព្រៀងមួយដែលត្រូវបានគាត់យល់ព្រមចុះហត្ថលេខាចាកចេញពីក្របខ័ណ្ឌ Serie A ដោយមិនបានបញ្ជាក់ពីតម្លៃខ្លួន។ Benatia នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Munich សប្តាហ៍ក្រោយដើម្បីបំពេញ ការពិនិត្យសុខភាពនិងបញ្ចប់លក្ខខ័ណ្ឌផ្ទាល់ខ្លួន។ ខ្សែការពារអន្តរជាតិម៉ារ៉ុករូបនេះត្រូវបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចសន្យាប្រាំឆ្នាំជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ។

Benatia ត្រូវបានទាក់ទាញការចាប់អារម្មណ៍របស់ក្លឹបយក្សនៅអឺរ៉ុបជាច្រើនបន្ទាប់ពីមានការបញ្ចេញសមត្ថភាពដ៏គួរ អោយចាប់អារម្មណ៍ក្នុងក្រុម Roma កាលពីរដូវកាលមុនក្រោយចាកចេញពីក្រុម Udinese ។ ក្រុម Arsenal និង Man Utd ត្រូវបានភ្ជាប់ក្នុងតម្លៃដេញថ្លៃ ៣៥លានអឺរ៉ូក្នុងការចង់បានកីឡាកររូបនេះ ប៉ុន្តែការចាប់អារម្មណ៍មកពីប្រទេសអង់គ្លេសបានបរាជ័យធ្វើឲ្យក្រុម Bayern ទទួលបានជោគជ័យ។

Post a Comment