Header Ads

តើក្រុម Monaco ព្រមឲ្យក្រុម Liverpool ខ្ចីជើង Falcao ក្នុងតម្លៃ១២លានផោនមួយរដូវកាល ដែរឬទេ?

ក្រុម​ Liverpool ​បានត្រៀម​ខ្លួនរួច​ជាស្រេច​ក្នុងការ​ចំណាយ​ទៅឲ្យ​ក្រុម​ Monaco ​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​មានតម្លៃ​រហូត​ទៅដល់​ ១២លាន​ផោន​ដើម្បី​ចុះហត្ថ​លេខា​ខ្សែប្រយុទ្ធ​ Radamel Falcao ​ជាលក្ខណៈខ្ចី​ជើងរហូត​ដល់ចុង​បញ្ចប់​ នៃរដូវ​កាលថ្មី​នេះ​ ។​ ហង្សក្រហមមានតម្រូវ​ការជាខ្លាំង​នៅក្នុងតំបន់​ប្រយុទ្ធគឺ​មានមហិច្ចិតា​ចង់បាន​ខ្សែប្រយុទ្ធ​លំដាប់​ពិភព​លោក​ Falcao ​នៅ​រដូវក្តៅ​នេះ បើទោះ​ជាមិន​អាចទិញបាន​ក៏ត្រឹមតែ​ខ្ចីជើង​ឲ្យបាន​មួយ​រដូវកាល​ ហើយ​ត្រូវ​បានគេ​និយាយ​ថាក្រុម​មួយនេះ​បានជួប​ភ្នាក់ងារ​ Falcao ​អំពីការ​ផ្លាស់ប្តូរ​មួយដែល​អាចធ្វើ​ទៅបាន​ដើម្បីឲ្យ​គាត់មក​កាន់ទឹក​ដី​ Anfield​ ។
radamel-falcao-3-
បច្ចុប្បន្ន​ស្ថានីយ៍​វិទ្យុ​បារាំង​ RMC ​ដែលអាច​ទុកចិត្ត​បាន​និយាយ​ថា​ Liverpool បាន​ត្រៀមខ្លួន​រួចជា​ស្រេច ក្នុង​ការទាក់​ទងក្រុម​ Monaco ​លើកិច្ចព្រម​ព្រៀងមួយ​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​កូឡុំប៊ី​នៅ​សំណើរ​សុំខ្ចី​ជើង រូបគាត់​មួយរដូវ​កាលក្នុង​ពេល​ឆាប់ៗ​នេះ​ ។​ មានរបាយ​ការណ៍​បាននិយាយ​ថាលោក​ Brendan ​Rodgers ​បានផ្តល់​ជូនតម្លៃ​ប្រាក់​ក្នុងការ​ខ្ចីជើង​ ១២លាន​ផោន​នឹងក្រុម​ Liverpool ​ក៏ចង់​បញ្ចូលការ​ចុះហត្ថ​លេខា​យក​ Falcao ​ក្នុងតម្លៃ​ ៣១លាន​ផោន​សម្រាប់​រដូវ​ក្តៅ​ក្រោយ​ផង​ដែរ​។
Falcao-2-colombia
Real Madrid ​និងក្រុម​ Manchester City ​ក៏មាន​ចំណាប់​អារម្មណ៍​លើ​ Falcao ​ប៉ុន្តែក្រុម​ទាំងពីរ​នេះមិន​អាច ផ្គូផ្គង​ក្នុងការ​ផ្តល់ជូន​ហិរញ្ញវត្ថុបាន​ ហើយ​ក្រុមហង្ស​ក្រហម​ Liverpool​ មានសង្ឃឹម​គ្រប់គ្រាន់​ក្នុងការ​ឆក់ យក​ខ្សែប្រយុទ្ធ​រូបនេះ ​។ ប្រ​សិន​បើមាន​ការដេញ​ថ្លៃនេះ​ត្រូវ​ទទួល​បរាជ័យ​ពួកគេ​នឹងជំរុញ​ឲ្យមានការ​ដូរ ទិស​ដៅ​ទៅ​លើ​ Edinson ​Cavani​ វិញ​ប៉ុន្តែ​ Falcao ​នៅតែ​ជាអាទិភាព​ចំបង​បំផុត​មួយ​។