Header Ads

បែក​ធ្លាយ​ពត៌មានៈ Marco Reus អាចចូលរួមជាមួយក្រុម Liverpool ក្នុងតម្លៃ ១៩,៨លានផោន

ព័ត៌មាន​លម្អិត​មួយ​ត្រូវ​បានបែក​ធ្លាយនា​ពេលថ្មីៗ​នេះ​បាន​និយាយ​ថាក្រុម​ Liverpool ​អាចនឹង​​ចុះហត្ថ​​លេខា​យក​ខ្សែ​​បម្រើ​​ប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់​ Marco Reus ​របស់​ក្លឹប​ Dortmund ​សារជា​ថ្មីម្តង​ទៀតក្នុង​តម្លៃ​ត្រឹមតែ​ ១៩,៨ លាន​ផោន​ប៉ុណ្ណោះ​ ។ ហង្ស​ក្រហម​ត្រូវបាន​គេនិយាយ​ថាបាន​នាំមុខ​គេក្នុងការ​ប្រកួត​ប្រជែង​ដណ្តើម​យកខ្សែ​បម្រើរូបនេះ​​សារជា​ថ្មីដោយ​សារតែ​កីឡាករ​រូបនេះ​បានច្រាន​ចោលនូវ​កិច្ចសន្យា​ថ្មីដែល​ត្រូវស្នាក់​នៅក្លឹ​ប ​Dortmund ជាបន្ត​មើលទៅ​គាត់​ដូចជា​មានបំណង​ចង់ចាក​ចេញ​។
Marco Reus 1
កីឡាករ​រូបនេះ​បានមក​ចូលរួម​ជាមួយ​ក្លឹបនេះ​ធរមាន​សម្រាប់​រដូវក្តៅ​ក្រោយ​ ប៉ុន្តែនា​ពេលថ្មី​នេះមាន​ការលើក​ឡើងថា​គាត់​បាន​បដិសេធ​កិច្ច​សន្យាថ្មី​ ដូច្នេះគាត់​អាចត្រូវ​ក្លឹបមួយ​នេះដោះ​លែងឲ្យ​មាន​សេរីភាព​ ហើយត្រូវ​បានគេ​វាយតម្លៃ​ខ្លួនក្នុង​ការចាក​ចេញ​ប្រហែល​ ២៧លាន​ផោន​ តែឥឡូវ​នេះ​ Bild ​ដែលមាន​ចំណាប់​អារម្មណ៍​ជាមួយ​ក្លឹបមួយ​នេះបាន​និយាយ​ប្រាប់ថា​តាមពិត​តម្លៃអាច​ទាបជាង​ ១៩,៨​លាន​ផោន​ ។ នោះមាន​ន័យថា​ក្រុម​ Liverpool ​អាចនឹង​ចុះហត្ថ​លេខា​ជាមួយ​កីឡាករ​វ័យ​ ២៥ឆ្នាំរូប​នេះអាច​តិចជាង​ ២០លាន​ផោន ប្រសិនបើ​ពួកគេ​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការចាប់​អារម្មណ៍​ពីក្លឹប​ផ្សេង​ទៀត​។
Preston North End v Liverpool - Pre Season Friendly
ក្រុម​ Bayern Munich ​និង Real Madrid ​ទាំងពីរនេះ​ក៏ត្រូវបាន​ផ្សារភ្ជាប់​​ជាមួយ​ការផ្លាស់​ប្តូរ​ Reus ​ខណៈ ពេល​ដែលក្លឹប​ Barcelona ​ត្រូវបាន​គេស្គាល់​ផងដែរ​ថាការ​ចាប់​អារម្មណ៍​លើ​កីឡាករ​រូបនេះ​មិនពព្រិច​ភ្នែកឡើយ​ ។ ទោះជា​យ៉ាងណា​ មានក្លឹប​បីរួច​ទៅហើយ​កំពុងតែ​មានបំណង​ចង់បាន​ខ្សែ​បម្រើ​ដ៏ល្អ​រូបនេះ​ ។ បើយោង​តាមការ​ឲ្យដឹង​មួយថា​កីឡាករ​រូបនេះ​កំពុងតែ​ស្វែងរក​គម្រោងដ៏​ធំមួយ​នៅឯក្លឹប​បន្ទាប់​ ហើយ​ក្រុម​ Liverpool នឹង​ក្លាយជា​ក្រុមដ៏រឹង​មាំជាង​គេក្នុងការ​ប្រណាំង​ប្រជែង​។