Header Ads

Man Utd បានរៀបចំផ្ទេរចេញ Fellaini , Nani , Kagawa , Wilfired Zaha , Anderson

លោក​គ្រូ​បង្វឹក​ Louis Van Gaal ​បានចាប់​ផ្តើមកាន់​ដាវអញ្ញា​សឹក​បន្ទាប់​ពីក្រុម​ Man Utd ​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ របស់ពួក​គេទៅ​កាន់ទឹក​ដីអាមេរិច​ ក្នុងនោះ​ផងដែរ​ក៏មាន​ Marouane ​Fellaini​ ,  Nani ​, Shinji Kagawa ​, Wilfired Zaha​ និង ​Anderson ​ពួកគេទាំង​៥រូបនេះ​ត្រូវបាន​លោក​គ្រូបង្វឹក​ថ្មីបាន​កំណត់ឲ្យ​ធ្វើការ​ផ្ទេរចេញ​ពីក្រុម​។
Man Utd 1
Fellaini ​បានចុះ​ហត្ថលេ​ខាជាមួយ​អតីតអ្នក​គ្រប់គ្រង​ David Moyes ​ក្នុងតម្លៃ​ ២៧,៥លាន​ផោនស៊ូ​ទ្រាំរដូវ​កាលទីមួយ​ ដោយ​មហន្តរាយ​នៅ​ទឹកដី​ Old Trafford ​ហើយអាច​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ Napoli ​នៅរដូវ​ក្តៅនេះ​ ។ Kagawa ​គឺមាន​ការចាប់​អារម្មណ៍​ពីក្រុម​ Dortmund ​និង ​Atletico Madrid ​អាចនឹង​ត្រូវបាន​ចាកចេញ​ចាប់តាំង​ពីចុះហត្ថ​លេខា​ជា មួយ​ក្រុម ​Man Utd ​រយៈពេល​ពីរឆ្នាំ​ក្នុងតម្លៃ​ ១២លាន​ផោន ​។ Nani ​និង ​Anderson ​ត្រូវបាន​ក្លឹបមួយ​នេះ​ទិញក្នុង​តម្លៃ​ ជីត​ ៤០លាន​ផោន​ រីឯ Zaha​ មានតម្លៃ​ ១៥លាន​ផោនហើយ​ក្តីសុបិន្ត​របស់គាត់​ដែលចង់​ស្នា្កក់នៅ​ក្រុម​ Man Utd ​នឹង ត្រូវ​រលាយ​ក្នុងពេល​ដ៏ខ្លី​ដោយ​សារ​លោក​ Van Gaal​ ។
Van Gaal 1
លោក​ Van Gaal ​បានចេញ​សេចក្តីថ្លែង​ការមួយ​បន្ទាប់ក្រុម​ Man Utd ​បានទទួល​ជ័យជម្នះ​ ៣-១ ​នៅលើ​ក្រុម​ Liverpool នៅក្នុង​ការប្រកួត​វគ្គផ្តាច់​ព្រ័ត្រពាន​រង្វាន់​ Champions Cup ​នៅទឹក​ដីអាមេរិច ​។ ខ្ញុំនឹង​អនុញ្ញាតឲ្យ​កីឡាករ​ទាំងអស់​លេង​ ហើយខ្ញុំ​ដឹងថាប​ច្ចុប្បន្ន​មាន​កីឡាករ​ច្រើនជាង​មុន​ពេលដំ​ណើរ​ទស្សន​កិច្ចនេះ​ ។ អ្នកត្រូវ​តែផ្តល់​ឱកាស​ដល់អ្នក​លេងទាំង​អស់ដើម្បី​ឲ្យមើល​ឃើញក្នុង​ផ្លាស់ប្តូរ​មួយ​ នៅពេល​ដែលការ​រំពឹងទុក​របស់ខ្ញុំ​ក្នុងក្រុម​ដ៏ខ្ពស់​នោះ​គឺលេង​មិនសូវ​បាន​ល្អទេ​។