Header Ads

តើ Vermaelen ជ្រើសរើសយក Barcelona ឬ Manchester United ?

កីឡាករ​អន្តរ​ជាតិ​បែល​ហ្សិក​រូបនេះ​បានប្តេជ្ញា​ចិត្តចាក​ចេញ​ពី​ក្រុម​ Arsenal ​នៅក្នុង​បង្អួចផ្ទេរ​នៅរដូវក្តៅនេះ​​ហើយ​​ឥ​ឡូវ​​នេះត្រូវ​​បានគេ​​កំណត់​ថា​គាត់​នឹង​ធ្វើការ​​​សម្រេច​ចិត្តដើម្បី​​ចូលរួម​​រវាង​ក្រុម​មហា​អំណាច​អឺរ៉ុប ទាំង​ពីរនេះ​ ។ មាន​ប្រភព​មួយបាន​ប្រាប់​ Goal UK ​ថា​ក្រុម​ Barcelona ​និង​ Man Utd ​កំពុងតែ​ធ្វើការ​ចាក់ សោ​បើកផ្លូវ​ក្នុងការ​ដេញថ្លែ​ខ្សែ​ការពារ​ Vermaelen ​​ក្រុម​ Arsenal រៀងៗ​ខ្លួនក្នុង​ពេលឆាប់​ៗនេះ​។
Vermaelen 1
Vermaelen ​បានបដិ​សេធមិន​ព្រមចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ថ្មីមួយ​នៅជា​មួយក្រុម​ Arsenal​ ។​ ​កីឡាករ​វ័យ​២៨ឆ្នាំ​រូបនេះ​នឹងចាក​ចេញពី​ក្រុម​ Arsenal ​នៅលើ​ការផ្ទេរ​ដោយ​ឥតគិត​ថ្លៃមួយ​នៅរដូវ​ក្តៅ ក្រោយ​ពេលដែល​កិច្ចសន្យាបច្ចុប្បន្ន​របស់គាត់​ជាមួយ​នឹងក្រុម​ត្រូវផុត​កំណត់​ ប្រសិនបើ​ពួកគេ​បង្ខំឲ្យ​គាត់ស្នាក់​នៅសម្រាប់​យុទ្ធនាការ​ ២០១៤-១៥​ ។
Thomas Vermaelen
ក្រុម​ Barcelona ​បានចាប់​អារម្មណ៍​លើ​ Vermaelen ​សាជា​ថ្មីប៉ុន្តែ​លោក​គ្រូបង្វឹក​ Van Gaal ​ក្រុម​ Man​ Utd ​បានបញ្ជាក់​យ៉ាងច្បាស់​ដល់មន្ត្រី​ក្លឹបថា​ចាប់តាំង​ពីថ្ងៃនេះ​ទៅលោក​ចង់ឲ្យ​ប្រធានក្រុម​ក្លឹបកាំ​ភ្លើងធំ ​Arsenal​ រូបនេះ​មកជួយ​ជំរុញវិស័យ​ការពារ​ក្នុងក្រុម​របស់គាត់​ ។ Vermaelen ​ឥឡូវនេះ​ត្រូវបាន​គេគិត​ថាគាត់​នឹងធ្វើ​ការសម្រេច​ចិត្តរវាង​ក្លឹបដ៏​ធំបំផុត​ទាំងពីរ​នេះ​ ហើយគាត់​នឹងជូន​ដំណឹង​ទៅដល់​ពួកគេ​នៅពេល​ក្រោយ​ក្នុង​សប្តាហ៍​នេះ​។