Man Utd ធ្លាក់ត្រឹមជុំទី២ Capital One Cup ក្រោមថ្វីជើងក្រុមនៅលីកលំដាប់ទីបី ៤-០ យ៉ាងអាម៉ាស់(មានវីដេអូ)
ក្រុមនៃក្របខ័ណ្ឌលំដាប់ទី៣អង់គ្លេស Milton Keynes Dons លត់ក្រុមល្បី Manchester United ដែលលោក Louis van Gaal ប្រើប្រាស់កីឡាករបម្រុងសឹងទាំងអស់ ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជុំទី២ពានរង្វាន់ Capital One Cup (League Cup)។

៤គ្រាប់របស់ក្រុម MK Dons រកបានដោយខ្សែប្រយុទ្ធ Will Grigg ២គ្រាប់នៅនាទីទី២៥និង៦៣ និង២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Benik Afobe ដែលខ្ចីមកពី Arsenal ក្នុងនាទីទី៧០និង៨៤។ ការចាញ់ក្រុមដែលលេងនៅលីកលំដាប់ទី៣នេះធ្វើឱ្យលោក Van Gaal មានសំពាធកាន់តែខ្លាំងលើទម្រង់ថ្មីរបស់ខ្លួន ៣-៥-២ ដែលធ្វើបានល្អពេល pre-season តែយ៉ាប់យ៉ឺនពេលប្រកួតផ្លូវការមែនទែនធ្វើឱ្យមានអ្នកគាំទ្រជាច្រើនរិះគន់។ នេះគឺជាការជ្រុះចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើងក្រុមមកពីលីកក្រោមៗជាលើកទី៤របស់ក្រុមបិសាចក្រហម បន្ទាប់ពីចាញ់ Southend ក្នុងឆ្នាំ២០០៦ ចាញ់ Coventry ក្នុងឆ្នាំ២០០៧ និងចាញ់ Crystal Palace ក្នុងឆ្នាំ២០១១។



ការប្រកួតយប់មិញនេះនៅតែមិនមានវត្តមានកីឡាករដែលលោក Van Gaal ទើបនឹងទិញដដែលដូចជាខ្សែការពារ Marcos Rojo ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតការងារ(work permit)ពីក្រសួងមហាផ្ទៃអង់គ្លេស Luke Shaw (របួស) និង Ander Herrera (របួស)។
លទ្ធផលគូផ្សេងទៀតគឺ៖

Post a Comment