Header Ads

Wow! អតីត​​កីឡាករ​ Barcelona ​កំពុង​​លេច​​ធ្លោ​​នៅ​​លីក​​អាល្លឺម៉ង់​ Thiago មក​លេង​ស្រុក​ខ្មែរ​

កំពូល​តារា​បាល់ទាត់​វ័យ​ក្មេង​អេស្ប៉ាញ និង​កំពុង​លេង​នៅ​លីក​កំពូល​អាល្លឺម៉ង់​ Thiago Alcantara បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ហើយ​ទទួល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​កុមារ​កម្ពុជា។
កាល​ពី​ម្សិល​មិញ នៅ​លើ Page​ ផ្លូវ​ការ​របស់​ខ្លួន កីឡាករ​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​កុមារ​កម្ពុជា​ទទួល​ស្វាគមន៍​ និង​បាន​សរសេរ​ថា ៖«ឥទ្ធិពល​នៃ​បាល់ទាត់……សេចក្តី​ស្រលាញ់​របស់​ខ្ញុំ​ចំពោះ​កម្ពុជា។ អរគុណ​ច្រើន​!!!»។

រូបថត ដែល Thiago Alcantara បង្ហោះ​ម្សិល​មិញ (រូបថត Thiago)
Thiago មិន​បាន​បង្ហាញ​ថា ដំណើរ​មក​ប្រទេស​កម្ពុជា​នេះ​គឺ​មាន​គោល​បំណង​អ្វី​​នោះ​ទេ​ ហើយ​ក៏​មិន​ប្រាប់​ថា​នៅ​កន្លែង​ណា​ដែរ។ ទោះ​ជា​យ៉ាង​ណា​ការ​បង្ហាញ​រូប​ថត​មួយ​សន្លឹក​របស់​លោក​គឺ​ជា​ការ​បង្ហាញ​ដល់​ពិភព​លោក​ឲ្យ​បាន​ស្គាល់​ប្រទេស​កម្ពុជា ខណៈ​ Page របស់​លោក​មាន​អ្នក​ចុច Like រាប់​លាន​នាក់​ទូទាំង​ពិភពលោក។
Thiago ដែល​កើត​ឆ្នាំ​១៩៩១​ជា​កីឡាករ​វ័យ​ក្មេង​លេច​ធ្លោ​​របស់​អេស្ប៉ាញ ហើយ​ឆ្នាំ​២០១៣​រូប​គេ​បាន​ចុះ​កុង​ត្រា​លេង​នៅ​ក្លិប​កំពូល​អាល្លឺម៉ង់ Bayern Munich​ជា​ខ្សែ​បម្រើ​កណ្តាល។ មុន​ចូល​ទៅ​លីក Bundesliga កីឡាករ​រូប​នេះ​បាន​ចូល​លេង​នៅ​ក្លិប​កំពូល​អេស្ប៉ាញ FC Barcelona តាំង​ពី​អាយុ​១៤​ឆ្នាំ។ បន្ទាប់​ពី​ជាប់​​ឈុត U-19 ដល់​ U-21 អេស្ប៉ាញ រូប​គេ​បាន​​ចាប់​ផ្តើម​​​ល្បី​ល្បាញ​ទូទាំង​ពិភព​​នៅ​​ឆ្នាំ​២០១១៕

Thiago Alcantara (រូបថត Thiago)