Header Ads

សមាជិក​ថ្មី​ Costa ​ស៊ុត​ចូល​១​គ្រាប់​ឯ​ Fabregas ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​តោ​ខៀវ​យប់មិញ

សមាជិក​ថ្មី​របស់​ក្រុម​តោ​ខៀវ​ Chelsea ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​រៀង​ៗ​ខ្លួន​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​របស់​ពួក​គេ​ក្នុង​ក្របខ័ណ្ឌ Barclays Premier League ​ដោយ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ស៊ុត​ចូល​មួយ​គ្រាប់​ហើយ​ខ្សែ​បម្រើ​ Cesc Fabregas ​បញ្ជូន​បាល់​(assist)​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ជ័យជម្នះ​៣-១​របស់​តោ​ខៀវ​លើ​ក្រុម​ចំណូល​ថ្មី Burnley ​នៅ​កីឡដ្ឋាន​ Turf Moor យប់​មិញ។​
ក្រុម​ម្ចាស់​ផ្ទះ​ Burnley ​ជា​អ្នក​នាំ​មុខ​មុន​​ក្នុង​នាទី​ទី​១៤​​ដោយ​ខ្សែ​បម្រើ​ Scott Arfield ​ដែល​វ៉ុលឡេ​មួួ​ជើង​​ក្នុង​ប្រអប់​ឱ្យ​អ្នកចាំទី​ Thibaut Courtois ​បាន​ត្រឹម​ឈរ​មើល។ តែ​សេចក្ដី​សប្បាយ​រីករាយ​របស់​ក្រុម​ម្ចាស់​ផ្ទះ​កើត​មាន​មិន​បាន​យូរ​ឡើយ ពោល​គឺ​៣​នាទី​បន្ទាប់​មក Costa ស៊ុត​យក​ស្មើ​ឱ្យ​ក្រុម​តោ​ខៀវ​វិញ មុន​ពេល Andre Schurrle បន្ថែម​គ្រាប់​ទី​២​ក្នុង​នាទី​ទី​២១ និង​ Branislav Ivanovic ស៊ុត​គ្រាប់​ទី​៣​ដែល​ជា​គ្រាប់​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​នៅ​នាទី​ទី​៣៤។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Fabregas ដែល​ទើប​ផ្លាស់​មក​ពី Barcelona ​ត្រូវ​បាន​ជ្រើសរើស​ជា​ Man of the Match សម្រាប់​ការ​ប្រកួត​នេះ។ ឥឡូវ​នេះ Chelsea ឈរ​​កំពូល​តារាង​បណ្ដោះអាសន្ន មាន​៣​ពិន្ទុ​ដូច Man City, Arsenal, Liverpool, Swansea, Aston Villa, Hull City និង​ Spurs​ ដែរ​តែ​លើស​គ្រាប់​ស៊ុត​ចូល។Cesc Fabregas
Fabregas
Cesc Fabregas and Andre Schurrle celebrate
Andre Schurrle's goa
Cesc Fabregas
Cesc Fabregas ha