Header Ads

ខ្សែការពារ Fazio ចូលរួមក្រុម Tottenham តម្លៃ ៨លានផោនពីក្រុម Sevilla កុងត្រាបួនឆ្នាំ

បើយោង​តាមការ​ឲ្យដឹង​ពីក្រុម​ Tottenham ​បង្ហាញថា​បានបញ្ចប់​ការចុះហត្ថ​លេខា​ទិញយក​ខ្សែការ​ពារអន្តរ​ជាតិ​ អា​ហ្សង់​ទីន​ Federico ​Fazio ​ពីក្រុម​ Sevilla ​ក្នុងតម្លៃ​ ៨លាន​ផោននៅ​ក្នុងកិច្ច​ព្រមព្រៀង​រយៈពេល​បួនឆ្នាំ​ផ្លាស់មក​ទឹក​ដី​ White Hart Lane ​ដើម្បីជំនួស​តំណែង​ខ្សែការពារ​ ​Michael ​Dawson ​ដែលបាន​ចាកចេញ​ពីក្រុម​នាពេល​ថ្មីៗនេះ​។ Fazio ​បានក្លាយ​ជាកីឡាករ​ទីប្រាំមួយ​ដែលបាន​ចុះហត្ថ​លេខា​ជាមួយ​ក្រុម​ Spurs ​នៅរដូវក្តៅ​នេះបន្ទាប់​ពីការមក​ដល់​ របស់​កីឡាករ​ Michel Vorm​, Ben Davies ​, Eric Dier​ និង DeAndre Yedlin ​។
Fazio 1
អ្នកចាត់​ការថ្មី​រ​លោក​ Mauricio ​Pochettino ​បានគូស​បញ្ជាក់​ពីតំបន់​ការពារ​ដែលត្រូវ​ពង្រឹងនៅ​ក្នុងក្រុម​របស់​គាត់​សម្រាប់​​រដូវកាល​ថ្មីហើយ​បានរើស​យកការ​ចុះហត្ថ​លេខា​ជាមួយ​ Fazio ​បន្ទាប់ពី​កិច្ចព្រម​ព្រៀង​ជាមួយ​ក្រុម​ Villarreal ត្រូវបាន​ជាប់គាំង​ក្នុងការ​ចង់បាន​កីឡាករ​ Mateo ​Musacchio​ ។ ការមក​ដល់​ Fazio នៅពេល​ដែលមាន​ការចាក​ចេញ​របស់​កីឡាករ​ Michael ​Dawson ​ទៅចូល​រួមក្រុម​ Hull City ​កាលពី​ថ្ងៃអង្គារ​។
Fazio 2
កីឡាករ​វ័យ​ ២៧ឆ្នាំ​រូបនេះ​បានផ្លាស់​ទៅកាន់​ក្រុម​ Sevilla ​ក្នុងឆ្នាំ​ ២០០៧ ​និងបាន​ធ្វើការ​បង្ហាញខ្លួន​ចំនួនជាង​ ២០០​ ប្រកួត​សម្រាប់​ក្លឹបមួយ​នេះ​ និងរដូវកាល​មុនជួយឲ្យ​ក្រុមបាន​ឈ្នះពាន​រង្វាន់​ Europa ​League​ ។