Header Ads

AC Milan កំពុង​តែ​ធ្វើ​ញាប់​ដៃ​ញាប់​ជើង​ដើម្បី​នាំ​យក ​Torres ពី​ Chelsea

Fernando Torres បាន​ទទួល​យក​ចំ​ពោះការ​ផ្ទេរ​ដែល​អាច​ទៅ​​រួចមួយ​ទៅ​កាន់​ក្លិប AC Milan ក្នុង​លក្ខ​ខណ្ឌ​​ជើង​​សម្រាប់​រយៈ​ពេល​ពេញមួយ​រដូវកាល បើ​ទោះ​បី​កិច្ច​ពិភាក្សា​ផ្សេង​ៗ​​រវាង​ក្លិប​របស់​អ៊ី​តាលី​មួយ​នេះ និង Chelsea មិន​ទាន់​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ទៅ​លើ​ប្រាក់​បៀរ​វត្សរ៍​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជតិ​អេ​ស្ប៉ាញ​រូប​នេះ​ក៏​ដោយ​។
ខ្សែ​ប្រយុទ្ធ​រូប​នេះ ដែល​បាន​ផ្ទេរ​មក​ពី​ក្លិប Liverpool ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន (ស្មើ​នឹង​៨២,៩៤​លាន​ដុល្លារ​អាមេ​រិក) កាល​ពី​ខែ​មក​រា ឆ្នាំ​២០១១ នៅ​សល់​រយៈ​ពេល​២​ឆ្នាំ​ទៀត​ក្នុង​កិច្ច​សន្យា​ដែល​ទទួល​ចំ​ណូល​បាន​១៧៥.០០០​ផោន (ស្មើ​នឹង​២៩០.២៩២​ដុល្លារ​អាមេ​រិក) របស់​គេ និង​មិន​មាន​បំណង​ទទួល​យក​ការ​កាត់​ប្រាក់​ខែរ​ឡើយ ប្រសិន​បើ​រូប​គេ​ត្រូវ​ចាក​ចេញ​ពី​កីឡ​ដ្ឋាន Stamford Bridge នោះ​។ ប៉ុន្តែ ក្រោយ​ពី​​បាន​ផ្តល់​ភាព​ជោគ​ជ័យ​ទាំង​កម្រ​ក្នុង​រយៈ​ពេល​៣​​ឆ្នាំ​របស់​គេ​ជា​មួយ​នឹងក្លិប​នេះ វា​មាននូវ​ការ​ទទួល​ស្គាល់​ថា រូប​គេ​​នឹង​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​នៅ​ឯ Chelsea ក្រោយ​ពី​ត្រូវ​លេង​បម្រុង​​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Diego Costa និង​កីឡាករ​ជើង​ចាស់ Didier Drogba​។ AC Milan បាន​អះ​អាង​ថា កិច្ច​ពិភាក្សា​ផ្សេង​ៗ​កំពុង​តែ​ដំណើរ​រវាង​ក្លិប​ទាំង​ពីរ ខណៈ​ដែល​ពួក​គេ​ព្យា​យាម​​ស្វែង​រក​អ្នក​ជំនួស​កន្លែង​របស់​ខ្សែ​ប្រយុទ្ធ Mario Balotelli ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Liverpool កាល​ពី​សប្តាហ៍នេះ​ក្នុង​តម្លៃ​ខ្លួន​១៦​លាន​ផោន​។
ពួក​គេ​ធ្លាប់​បាន​សាក​សួរ​ពី​​ខ្សែ​ប្រយុទ្ធ Fabio Borini របស់ Liverpool និង Roberto Soldado របស់​ក្លិប Tottenham Hotspur ប៉ុន្តែ បច្ចុប្បន្ន កំ​ពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ Torres វ័យ​៣០​ឆ្នាំ ដោយ​ចាត់​ទុកថា ជា​ខ្សែ​ប្រយុទ្ធ​​កម្រិត​ខ្ពស់​​ម្នាក់​ក្នុងការ​ដឹក​នាំ​នៅកីឡ​ដ្ឋាន San Siro​។ លោក Adriano Galliani អនុ​ប្រធានក្លិប​របស់ AC Milan បាន​ឲ្យ​ដឹង​ថា៖ «គោល​​បំណង​របស់​យើង​​គឺ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ដ៏​​អស្ចារ្យ​ម្នាក់​។ យើង​នឹង​រង់​ចាំ​មើល​ថា តើ​យើង​សម្រេច​គោល​បំណង​របស់​យើង ឬ​យ៉ាង​ណា ប៉ុន្តែ Fernando Torres គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​។ យើង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​​សកម្ម​​ដើម្បី​នាំ​យក​រូប​គេ​»​៕