AC Milan ផ្តល់តម្លៃខ្លួនខ្សែបម្រើ Taarabt ក្លឹប QPR ៣លានផោនលក់ឬមិនលក់
បើយោងតាមរបាយការណ៍ក្រុម AC Milan ក្លឹបមួយនេះបានជួបពិភាក្សាជាមួយភ្នាក់ងារ Adele Taarabt កាលពីថ្ងៃអង្គារ និងថែមទាំងបានផ្តល់តម្លៃ ៣លានផោនទៅកាន់ក្លឹប QPR បូកបន្ថែមកម្មវិធីជំនួយមួយចំនួនទៀតទៅឲ្យក្លឹបមួយនេះ ហើយរង់ចាំតែក្លឹបអង់គ្លេសមួយនេះឆ្លើយតបថាយល់ព្រមលក់ឬមិនលក់ ។ កីឡាករអន្តរជាតិម៉ារ៉ុកបានចំណាយ ពេលប្រាំមួយខែចុងក្រោយក្នុងរដូវកាល ២០១៣-១៤ ជាលក្ខណៈ នៅក្នុងទឹកដី San Siro ប៉ុន្តែក្លឹបនេះមិនមានជម្រើសក្នុងការទិញនោះឡើយ ។

បើយោងតាម Sky Sport Italia លោក Adriano Galliani នាយកប្រតិបត្តិក្រុម AC Milan បានជួបជាមួយភ្នាក់ងារ Taarabt លោក Kia Joorabchian កាលពីថ្ងៃអង្គារ ។ ការផ្តល់ជូនតម្លៃទៅឲ្យក្លឹប QPR ត្រូវបានគេជឿថាមានតម្លៃ ៣ លានផោនដោយមានភាគរយខ្ពស់ក្នុងការលក់នាពេលអនាគត ។ Taarabt កិច្ចសន្យារបស់គាត់បានផុតកំណត់រយៈពេលមួយឆ្នាំហើយជាមួយក្លឹប QPR ។
Post a Comment