Arsenal បំបាក់ Manchester City ៣-០ លើកពាន Community Shield
Arsenal ស៊ី Manchester City ដល់ទៅ៣-០កាលពីយប់មិញលើកពាន FA Community Shield យ៉ាងស្រួលកៅឆាយយកហុងស៊ុយត្រៀមប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៦ខែសីហានេះ។

ការប្រកួតនៅកីឡដ្ឋាន Wembley ដែលមានអ្នកចូលរួមទស្សនាយ៉ាងច្រើននោះចប់ទៅដោយលទ្ធផល៣-០ ហើយ៣គ្រាប់របស់ក្រុម Arsenal រកបានដោយកីឡាករ Cazorla នាទីទី២១ Ramsey នៅនាទីទី៤២និង Giroud នាទីទី៦០។


បន្ទាប់ពីឈ្នះក្រុមការពារតំណែងជើងឯក Premier League អ្នកចាត់ការជនជាតិបារាំងលោក Arsene Wenger បាននិយាយថា៖ “កាលពី ៣-៤ ឆ្នាំមុនក្រុមរបស់យើងបាត់បង់កីឡាករល្អជាច្រើន តែរយៈពេល២ឆ្នាំមកនេះយើងបន្ថែមកីឡាករថ្មីៗមកវិញដូចជា Mesut Ozil និង Alexis Sanchez ដូច្នេះក្រុមនេះមានសមត្ថភាពប្រយុទ្ធខ្លាំងដូចមុនឫខ្លាំងជាងមុនទៅទៀត ខ្ញុំសង្ឃឹមថារដូវកាលនេះនឹងអាចឈ្នះពានធំៗបាន”។
Post a Comment