Header Ads

តារាសម្ដែង TVB នាង Code Camp បង្ហាញវីដេអូ រំាស្រើបស្រាល

ចិន៖ រឿងអាស្រូវក្តៅរោលរាល របស់តារាសម្តែងដ៏ល្បីចិន នាង Code Camp បានធ្វើឲ្យទស្សនិកជន មានភ្ញាក់ផ្អើលយ៉ាងខ្លំាង បន្ទាប់ពីបាន ចេញផ្សាយ ជាសាធារណៈ តាមប្រព័ន្ធអនឡាញ នូវខ្សែវីដែអូ ស្រើបស្រាលរបស់នាង ។នេះបើតាមប្រភពព័ត៌មាន បរទេសចេញផ្សាយ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤នេះ។
តារាសម្តែងរបស់ TVB នាង Code Camp បានធ្វើឲ្យទស្សនិកជនជាច្រើន មានការរន្ធត់ ពេលឃើញ នាងពាក់ខោអាវក្នុង រាំជាមួយចលនា ត្រេកត្រអាល នៅក្នុងខ្សែវីដេអូ ដែលត្រូវបានបង្ហោះ លើប្រព័ន្ធអនឡាញ កាលពីម្សិលមិញ។ នាង Code Camp បានធ្វើឲ្យទស្សនិក ចងចាំ មិនអាចបំភ្លេច គឺនាងបានបង្ហាញ វីដេអូរំា ជាមួយចលនា ត្រេកត្រអាល ក្នុងបន្ទប់ ជាមួយឈុតប៊ីគីនី។
បើយោងតាម សារពត៌មានក្នុងស្រុក ការចេញផ្សាយវីដេអូនេះ គឺជាឈុតឆាកក្នុងរឿង ដែលជាខ្សែភាពយន្តរបស់ក្រុមហ៊ុន ផលិតខ្សែ ភាពយន្តមួយ ដែលនិយាយពី មនុស្សស្រី ស្រឡាញ់ស្រី ដូចគ្នា (Mainland lesbian people ) និង មានទីតាំងក្នុង ហាង Drink States ដែលជាកន្លែង នាង Code Camp មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយតួអង្គម្នាក់ទៀត ៕