Header Ads

Lucas Piazon ខ្សែបម្រើ Chelsea ចូលរួម Frankfurt លក្ខណៈខ្ចីជើង

តារាវ័យក្មេងខ្សែ​បម្រើ​ប្រេស៊ីល​ Lucas Piazon ​របស់​ក្រុម​ Chelsea ​ចូលរួម​ Eintracht Frankfurt ​ជា​លក្ខណៈ​ខ្ចីជើង​ រយៈ​ពេលដ៏​យូរមួយ​ ។ ​Bruno​ Hubner​ នាយក​កីឡា​របស់​ក្លឹប​មួយ​នេះ​បាន​ប្រាប់​គេហ​ទំព័រ​(www.eintracht.de) ក្លឹប​ Bundesliga ​ថាយើង​មាន​ការរីករាយ​ដែល​អាចឈាន​ដល់កិច្ច​ព្រមព្រៀង​បន្ទាប់​ពីការ​ចរចា​ វាយុត្តិ​ធម៌​ណាស់​ជាមួយ​ ក្រុម​តោខៀវ​ Chelsea​ ។
Lucas Piazon 1
កីឡាក​រវ័យ​ ២០ឆ្នាំ​រូបនេះ​បាន​ព្យាយាម​ឲ្យខ្លួន​ក្លាយ​ជា​ជម្រើស​ទីមួយ​នៅក្នុង​ក្រុម​ ចាប់តាំង​ពីការ​មកដល់​​ Stamford Bridge ​កាលពី​ខែមករា​ឆ្នាំ​ ២០១២ ​គាត់អាច​លេង​ជាខ្សែ​បម្រើ​ស្លាបឆ្វេង​ និងស្លាប​ស្ដាំ​ក៏បាន​ ហើយ​​ត្រូវបាន​​ប្រើជា​ខ្សែ​ បម្រើ​​ប្រយុទ្ធ​​ ។ Piazon ​ចំណាប់​អារម្មណ៍​ទៅ​ចូល​រួមក្រុម​ហូឡង់​ Vitesse Arnhem ​ជាលក្ខណៈ​ខ្ចីកាល​រដូវកាល​មុន​ ស៊ុត​បញ្ចូល​ទីបាន​ ១១គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន​ ២៩លើក ​បន្ទាប់ពី​បានចំណាយ​ពេលវេលា​ជាលក្ខណៈ​ខ្ចីជើងជា​​មួយ​​ក្រុម Malaga​​ ។