Header Ads

ឌុច លីដា ហ៊ាន​ថត​ស្រាត​នៅ​ក្នុង​តម្លៃ​ខ្លួន​ដ៏ខ្ពស់?

ភ្នំពេញៈ ការ​បញ្ចេញ​ល្វែង​លើ​​នៅ​ក្នុង​ឈុត​ងូត​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ល្ហឹម​របស់​តារា​សម្តែង​ស្រី​វ័យ​ក្មេង​នាង ឌុច លីដា នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​​ប្រចាំ​ឆ្នាំ​មួយ ត្រូវ​បាន​អ្នក​ទស្សនា​​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ថត​ស្រាត​​បញ្ចេញ​សាច់​ល្វែង​លើ​ពិត​ៗ ដោយ​សារ​តែ​តារា​រូប​នេះ​បាន​ទទួល​តម្លៃ​​ខ្លួន​យ៉ាង​ខ្ពស់។
មួយ​រយៈ​ចុង​ក្រោយ​នេះ នាង ឌុច លីដា បាន​ហក់​ឡើង​កូដ​ខ្លាំង​នៅ​ក្នុង​ពិភព​សម្តែង ហើយ​ភាគ​ច្រើន​នាង​ទទួល​បាន​ងារ​ជា​តួ​ឯក​នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ ឌុច លីដា បាន​ប្រជែង​យក​តំណែង​តួ​ឯក​ស្រី​នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​បំផុត​របស់​ខ្មែរ គឺ​រឿង​ «ស្បែក​គង់» ដែល​ភាព​យន្ត​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់​ទៅ​ ៦៨ ម៉ឺន​ដុល្លារ។
ក្រៅ​ពី​ល្បី​រឿង​ ឌុច លីដា ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់ ថ្មី​ៗ​នេះ ទស្ស​និក​ជន​ក៏​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ពួក​គេ​បាន​ឃើញ​​វីដេអូ​ខ្លី​ៗ​នៃ​សាច់​រឿង (Trailer) ពិសេស​​ទេព​កោ​សល្យ​សម្តែង​ដ៏​រស់​រវើក​របស់​តារា​សម្តែង​ស្រី​នាង ឌុច លីដា ផង​ដែរ ហើយ​​ភ្លាម​នោះ ឌុច លីដា បាន​ទទួល​ការ​កោត​សរ​សើរ​​យ៉ាង​ខ្លាំង​នៅ​ពេល​​ពួក​គេ​គិត​ថា តារា​ស្រី​រូប​នេះ​ហ៊ាន​ថត​ស្រាត​នៅ​ក្នុង​ឈុត​មួយ។
 28-cut
កញ្ញា ឌុច លីដា ក្រោយ​ធ្វើ​សន្និសីទ​​សារ​ព័ត៌មាន​ស្តី​អំពី​​រឿងដំរីមរកត។ រូបថត សេត គឹមសឿន
ឈុត​ដែល​​បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​ស្រៀវ​ស្រើប​ហើប​ជើង​ពី​ដី​​ស្ទើរ​ទប់​ស្មារតី​មិន​បាន​នោះ គឺ​នៅ​ពេល​ពួក​គេ​បាន​ឃើញ​ពី​សកម្ម​ភាព​​តារា​សម្តែង​នាង ឌុច លីដា បាន​ដោះ​អាវ​​​បញ្ចេញ​សាច់​ខ្ចី​​មួយ​ល្វែង​លើ​នៅ​កណ្តាល​វាល​នៅ​ចំពោះ​មុខ​តារា​សម្តែង​ប្រុស​លោក អ៊ុន សិទ្ធា នៅ​ក្នុង​ឈុត​​ចុះ​ងូត​ទឹក​ជ្រោះ​ដ៏​ថ្លា​ឈ្វេង​​លើ​ភ្នំ​គូលែន។
ថ្វី​ដ្បិត​តែ​ឃើញ​សាច់​ខ្ចី​ម៉ដ្ឋ​រលោង​​របស់ ឌុច លីដា នៅ​ក្នុង​ឈុត​នោះ​​តែ​ពី​ខាង​ក្រោយ​ខ្នង​ក្តី តែ​ទាំង​អ្នក​សិល្បៈ​ និង​អ្នក​ទស្សនា​បាន​លើក​ឡើង​ថា តារា​​រូប​នេះ ពិត​ជា​​ហ៊ាន​ស្រាត​មួយ​ល្វែង​លើ​ពិត​ៗ ដោយ​សារ​តែមាន​អ្នក​ទម្លាយ​ថា​​តារា​រូប​នេះ​បាន​កុងត្រា​ថត​ជាមួយ​ក្រុម​ហ៊ុន​អង្គរ​ភីក​ឈ័រ ក្នុង​តម្លៃ​ខ្លួន​មួយ​ខ្ពស់​។
ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​រំជើប​រំជួល​ថា តារា​ស្រី​រូប​នេះ​ហ៊ាន​ថត​ស្រាត​​ ដើម្បី​ប្រជា​ប្រិយ​ភាព​នោះ តារា​ត្រេ​មុខ​កូន​កាត់​នាង ឌុច លីដា នៅ​មិន​ទាន់​បាន​បក​ស្រាយ​បង្ហាញ​ការ​ពិត​នៅ​ឡើយ ខណៈ ភ្នំពេញ ប៉ុស្តិ៍ ​ព្យាយាម​ភ្ជាប់​ទំនាក់​ទំនង​​ទៅ​នាង បែរ​ជា​នាង​មិន​លើក​ទូរ​ស័ព្ទ។
ប៉ុន្តែ​យ៉ាង​ណា​នៅ​ជុំវិញ​ការ​លើក​ឡើង​នោះ អ្នក​បច្ចេក​ទេស​ថត​រឿង ស្បែក​គង់ បាន​បញ្ជាក់​ថា នោះ​ជា​បច្ចេក​ទេស​ថត​ដ៏​បិុន​ប្រសប់​​របស់​ក្រុម​ហ៊ុន​ដែល​បាន​ធ្វើ​ឡើង​​​ដើម្បី​ឲ្យ​ទិដ្ឋ​ភាព​សាច់​រឿង​​មើល​ទៅ​​ដូច​ជា​ការ​ពិត ពោល​គឺ​មិន​មែន​ ឌុច លីដា ថត​ស្រាត​នោះ​ទេ៕
28
ឈុត​មួយ​ដែល​គេ​ថា ឌុច លីដា ហ៊ាន​ស្រាត​​។