Header Ads

ឪពុករបស់កីឡាក រខ្សែប្រយុទ្ធ Tevez ត្រូវបានគេចាប់ជំរិត

អាហ្សង់ទីន៖ ឪពុកបង្កើតរបស់កីឡាករជម្រើសជាតិអាហ្សង់ទីន និងជាកីឡាករបាល់ទាត់ របស់ក្លឹប Juventus កីឡាករ Carlos Tevez ត្រូវបានគេ ដោះលែងវិញហើយ បន្ទាប់ពីមាន ការចាប់ជំរិត និងឃុំខ្លួនអស់ រយៈពេល ៨ម៉ោង។
លោក Segundo Tevez ជាជនរងគ្រោះ ត្រូវបានចាប់ខ្លួន ដោយក្រុមមិនស្គាល់ អត្តសញ្ញាណមួយក្រុម នៅតំបន់ជាយទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ប៉ុន្តែបន្ទាប់ពីមានការចរចា ទាមទារប្រាក់រួចមក Segundo Tevezក៏ត្រូវបានគេដោះលែងវិញ នេះបើតាមសម្តី មេធាវីរបស់គ្រួសារ ជនរងគ្រោះប្រាប់ឲ្យដឹង។
ស្ថានីយ៍ទូរទស្សន៍ Argentine TV បានផ្សាយឲ្យដឹងថា លោក Segundo Tevez ត្រូវបានដោះលែងឲ្យមាន សេរីភាពវិញ បន្ទាប់ពីមានការ ដោះដូរដោយទឹកប្រាក់ប្រមាណជាង ៥.០០០ពាន់ដុល្លារសហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីប៉ូលិស មិនបានអះអាងដូចនេះ នោះទេ៕