Header Ads

Liverpool កំពុងតាមប្រមាញ់ Lavezzi ពីក្រុម PSG

ក្រុម​​ Liverpool ​ត្រូវបាន​គេ​រាយការ​ណ៍ថា​កំពុងតែ​សម្លឹងមើល​ទៅរក​ការផ្លាស់​ប្តូរខ្សែ​បម្រើ​ស្លាប​ Ezequiel ​Lavezzi ​ក្នុងតម្លៃ​ ១៨លាន​ផោនពី​ក្រុម​ PSG ​នៅរដូវ​ក្តៅនេះ​។ ​បើយោង​តាម​​​ Daily Express ​ហង្ស​ក្រហម ​អាចនឹង​ចាប់ផ្តើម​ធ្វើការដេញថ្លៃ​សម្រាប់​ខ្សែបម្រើ​អាហ្សង់​ទីនរូបនេះ​ បន្ទាប់ពី​កិច្ចព្រម​ព្រៀង​របស់ពួក​គេជាមួយ​ខ្សែប្រយុទ្ធ​ Loic Remy ​របស់​ក្រុម​ QPR ​ត្រូវបាន​បរាជ័យ​កាលពីថ្ងៃ​អាទិត្យ​ដោយសារ​ការធ្វើ​តេស្ថ​ពិនិត្យសុខ​ភាពមិន​ជាប់​។
FBL-FRA-LIGUE1-NANTES-PSG
Remy ​ត្រូវបាន​ទទួលការ​ធ្វើតេស្ត​ជាមួយ​ក្រុម​ Liverpool ​នៅក្នុង​ទីក្រុង​ប៊ុស្តុន​ ប៉ុន្តែតាម​ការឲ្យដឹង​ពី ប្រទេស​បារាំង ថា​កីឡាករ​រូបនេះ​ធ្វើតេស្ត​មិនជាប់​ដូច្នេះ​ហង្សក្រហម​បាន​សម្រេច​ចិត្តទំលាក់​តម្លៃផ្ទេរ​ត្រឹម​ ៨លាន​ផោន​ជំនួសវិញ​។ សារ​ព័ត៌មាន​ Daily Express ​បានអះ​អាងថា​ឥឡូវនេះ​លោក​ Brendan Rodgers ​កំពុង​តែសម្លឹង​មើល​​ទៅលើ​ Remy ​ដើម្បី​ពង្រឹង​តែត្រូវ​បានខ្វែង​គំនិតគ្នា​ ហើយខ្សែ​បម្រើស្លាប​ Lavezzi ​ក្លាយជា​ជម្រើសដ៏​គួរឲ្យទាក់​ទាញបំផុត​។
Lavezzi 1
កីឡាករ​វ័យ​ ២៩ឆ្នាំ​រូបនេះ​បានចូល​បម្រើ​ការងារក្នុង​ក្រុម​ PSG ​ពីក្រុម​ Napoli ​ក្នុងតម្លៃ​ ២៤លាន​ផោននៅ​ឆ្នាំ​ ២០១២​ បានស៊ុត​បាល់​បញ្ចូលទី​៩គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន៣២លើក​ក្នុងក្លឹប​កាលពី​រដូវកាល​មុន​។