Header Ads

ខ្លាំងប៉ះខ្លាំង! Man City ជួបជាមួយ Liverpool នាម៉ោង ៦ព្រឹកស្អែក

អាម៉េរិក៖ ក្រុមដែលមិនទាន់ចាញ់ដូចគ្នាមេឃខៀវ Manchester City ត្រូវប្រជែងយក៣ពិន្ទុទល់ នឹងក្រុមហង្សក្រហម Liverpool នាម៉ោង ០៦ និង ០០នាទីព្រឹកស្អែកនេះ (ម៉ោងនៅកម្ពុជា) ក្នុងវគ្គជម្រុះប្រចាំពូល B នៃព្រឹត្តិការណ៍ពាន រង្វាន់ជើងឯកអន្តរជាតិ GICC ឆ្នាំ២០១៤ របស់អាម៉េរិក ។
ម្ចាស់ជើងឯកពាន Premier League រដូវកាលមុន Man City បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានបំបាក់ក្រុម មកពីអ៊ីតាលី AC Milan រហូតដល់ទៅ ៥-១ សម្រាប់១ប្រកួតបើក ឆាកដំបូងប្រចាំពូល B ដោយបានឡើងទៅឈរនៅ កំពូលតារាងបណ្តោះអាសន្នផងដែរ ខណៈដែលក្រុមរងជើងឯក Liverpool មកពីអង់គ្លេសដូចគ្នាក៏ ទទួលបាន៣ពិន្ទុផង ដែរ ក្រោយពីបានយក ឈ្នះក្រុមមកពីក្រិក Olympiacos ១-០ ទាំងប្រផិតប្រផើយ ដោយខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling ខណៈដែល AC Milan បានហាលអាវរួចបាត់ទៅ ហើយ២ប្រកួតចាញ់ទាំងអស់ ។
កាលដែលគ្មានកីឡាករខ្សែប្រយុទ្ធឆ្នើម Luis Suarez ដែល Liverpool បានលក់ទៅឲ្យក្លឹប FC Barcelona របស់ អេស្ប៉ាញនោះ បានធ្វើឲ្យតំបន់ប្រយុទ្ធ របស់ក្រុមហង្សមួយនេះ មានការធ្លាក់ចុះជាខ្លាំង និងបានចាញ់ AS Roma ១-០ ផងដែរកាលពី ប្រកួតមិត្តភាពសប្តាហ៍មុន ដោយតួនាទី និងតំបន់ប្រយុទ្ធរបស់កីឡាករ អ៊ុយរូហ្គាយត្រូវធ្លាក់ទៅលើខ្សែ ប្រយុទ្ធដូចគ្នា Daniel Sturridge និង Raheem Sterling តែម្តងទាំងនៅក្នុងក្របខណ្ឌ Premier League និង UEFA Champions League ជាដើម ។
ក្នុងជំនួបនាពេលកន្លងមក ក្រុមខ្លាំងទាំងពីរនេះកម្រស៊ីគ្នាណាស់ តែ Liverpool នឹងទៅជាយ៉ាងណាពេលអត់មាន Suarez នោះ ស្របពេលដែលទិញបាន កីឡាករចំណូលថ្មី៥នាក់ ហើយមុនរដូវកាលចាប់ផ្តើម? នេះជាលើកទី១ សម្រាប់ Man City និង Liverpool ដែលត្រូវបានក្រុមហ៊ុនផលិតស្រា Guinness អញ្ជើញឲ្យចូលរួមក្នុងកម្មវិធី នេះ ដែលក្រុមឈ្នះជើងឯក នឹងទទួលបានពាន១ និងរង្វាន់អមជាទឹកប្រាក់ ១លានដុល្លារអាម៉េរិក ស្របពេលដែលក្រុមរង ជើងឯកនឹងទទួលបាន ៥០ម៉ឺនដុល្លារក្នុងចំណោម ៨ក្រុមដែលបានចូលរួម ៕