Header Ads

២​ដូរ​១​រវាង Spurs ​និង​ Swansea

ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​យល់​ព្រម​លក់​ខ្សែ​បម្រើ​ Gylfi Sigurdsson ​ឱ្យ​ Swansea ​បន្ទាប់​ពី​ Swansea ​យល់​ព្រម​លក់​អ្នកចាំទី​ Michel Vorm ​និង​ខ្សែ​ការពារ​ Ben Davies ​មក​ឱ្យ​ខ្លួន។
​ ខ្សែ​ការពារ​​ឆ្វេង​ជម្រើស​ជាតិ​វេល​ Davies ​ចុះ​កិច្ចសន្យា​រយៈ​ពេល​៥​ឆ្នាំ​​ក្នុង​តម្លៃ​បិទ​ជិត​មួយ​ជាមួយ Spurs រីឯ​អ្នកចាំទី​ជម្រើស​ជាតិ​ហុល្លង់​ Vorm ចុះ​កិច្ចសន្យា​៤​ឆ្នាំ​ជាមួយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​ នេះ។
ខ្សែ ​បម្រើ​ជម្រើស​ជាតិ​អ៊ីស្លង់ Sigurdsson ដែល​ធ្លាប់​លេង​លក្ខណៈ​ខ្ចី​ជើង​​​នៅ​ Swansea ​ពី​ក្រុម Hoffenheim ក្នុង​ឆ្នាំ​២០១២ វិល​ត្រលប់​ទៅ​កាន់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​វេល​នេះ​ជា​លើក​ទី​២​ ដោយ​ចុះ​កិច្ចសន្យា​​​៤​ឆ្នាំ ​ក្រោយ​ចំណាយ​ពេល​២​រដូវ​កាល​នៅ Spurs។

មួយ ​រយៈ​នេះ​ Swansea ​បាត់​បង់​កីឡាករ​មួយ​ចំនួន​ដូច​ជា​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេស្ប៉ាញ Michu បាន​ទៅ​ចូល​រួម Napoli ​ក្រោម​កិច្ចសន្យា​ខ្ចី​ជើង​មួយ​រដូវ​កាល​ហើយ​អាច​នឹង​ផ្ទេរ​ទៅ​រួម​រស់​នៅ​ ក្លិប​ដែល​បង្វឹក​ដោយ​លោក Rafael Benitez ​ជា​អចិន្ត្រៃយ៍​ផង​នា​ពេល​ខាង​មុខ ស្រប​ពេល Pablo Hernandez ​អាច​នឹង​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប Al Arabi របស់​កាតារ​ក្នុង​ពេល​ឆាប់​ៗ។

តែ ​ទន្ទឹម​នេះ អ្នកចាត់ការ Garry Monk ក៏​ទិញ​បាន​កីឡាករ​មួយ​ចំនួន​មក​រួម​ក្រុម​ដែរ ដូច​ជា​អ្នកចាំទី Lukasz Fabianski ពី Arsenal, ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បារាំង Bafetimbi Gomis ​ពី​ Lyon ​និង Marvin Emnes ពី Middlesbrough៕