Liverpool បើកកិច្ចពិភាក្សាជាមួយក្លឹប Benfica ក្នុងការផ្ទេរខ្សែបម្រើ Nicolas Gaitan
ក្រុមហង្សក្រហម Liverpool បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយក្លឹប
Benfica នៅប្រទេសព័រទុយហ្គាល់ នៅលើកិច្ច
ព្រមព្រៀងមួយដើម្បីចុះហត្ថលេខាផ្ទេរយកខ្សែបម្រើអន្តរជាតិអាហ្សង់ទីន
Nicolas Gaitan មកកាន់ទឹកដីប្រទេសអង់គ្លេស ។
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបង្ហាញថាក្លឹបធំៗជាច្រើននៅអឺរ៉ុប
ដូចជាក្លឹប Manchester United , Chelsea , Barcelona , Atletico
Madrid , Monaco កំពុងមានការចាប់អារម្មណ៍លើ Nicolas Gaitan ។

របាយការណ៍នៅក្នុងប្រទេសបារាំងបាននិយាយថាហង្សក្រហម Liverpool ត្រូវបានគេសង្ឃឹមថានឹងឈ្នះការប្រកួត ប្រជែងដណ្តើមយកកីឡាកររូបនេះបន្ទាប់ពីបើកការចរចាជាមួយនឹងក្លឹប Benfica នៅថ្ងៃព្រហស្បតិ៍ ។ Gaitan ត្រូវបាន គេកំណត់តម្លៃដោយការចេញផ្សាយរហូតដល់ទៅ ៣៥,៦លានផោន ខណៈដែលហង្សក្រហមមានសាច់ប្រាក់គ្រប់ គ្រាន់ក្នុងធនាគារដើម្បីបំពេញតាមលក្ខខ័ណ្ឌពួកគេ ហង្សក្រហមជឿជាក់ថាតម្លៃអាចថោកជាងនេះ។

RMC និយាយថាកីឡាករវ័យ ២៦ឆ្នាំរូបនេះបានឯកភាពចូលរួមក្លឹប Monaco កាលពីដើមសប្តាហ៍នេះ ក៏ប៉ុន្តែថ្លៃសេវា ផ្លាស់ប្តូរមិនអាចត្រូវបានយល់ស្របគ្នាជាមួយនឹងក្លឹប Benfica ។ កិច្ចព្រមព្រៀងទំនងជាអាចលេចឡើងនៅជុំវិញតម្លៃ ៣០លានផោន ប៉ុន្តែអ្នកចាត់ការទូទៅហង្សក្រហម Brendan Rodgers បានបញ្ជាក់យ៉ាងច្បាស់ថាគាត់បានត្រៀមខ្លួន រួចរាល់ហើយដើម្បីបើកការចំណាយដ៏ធំមួយសម្រាប់ខ្សែបម្រើរូបនេះ។

Post a Comment