Header Ads

លោក Scolari ចុះ​ចេញ​ពី​តំ​ណែង​ ក្រោយ​ពី​ភាព​អា​ម៉ាស​របស់​​ប្រេ​ស៊ី​លក្នុង ​World Cup ​ឆ្នាំ​២០១៤

លោក Luiz Felipe Scolari បាន​ចុះ​ចេញ​ពី​តំណែង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ក្រុម​បាល់​ទាត់​ជម្រើស ​ជាតិ​ប្រេស៊ីល ក្រោយ​ពី​ការ​រង​បរា​ជ័យ​ដ៏​អា​ម៉ាស​​បាន​បញ្ចប់​យុទ្ធ​នា​ការ World Cup របស់​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​។ កិច្ច​សន្យា​របស់​លោក​ Scolari បាន​បញ្ចប់ ក្រោយ​ពី​យុទ្ធ​នា​ការ​នេះ ហើយ​ឱកាស​របស់​លោក​ក្នុង​ការ​​បន្ត​ស្ថិត​នៅ​ក្នុង​តំណែង​នេះ​​ត្រូវ​បាន​ បញ្ចប់​ដោយ​ការ​​រង​បរា​ជ័យ ៧-១ របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ ម៉ង់​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។
Brazil v Netherlands: 3rd Place Playoff - 2014 FIFA World Cup Brazil
វា​ជា​ការ​បរា​ជ័យ​ដ៏​អាក្រក់​បំផុត​របស់​ ប្រេស៊ីល​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល​១០០​ឆ្នាំ​របស់​ពួក​គេ ហើយ​បន្ទាប់​មក ពួក​គេ​បាន​រង​បរា​ជ័យ ៣-០ ក្រោម​ស្នា​ដៃ​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ក្នុង​ការ​ប្រកួត​ដណ្តើម ​ចំ​ណាត់​ថ្នាក់​លេខ​៣​។ លោក Scolari ធ្លាប់​បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​ជា​មួយ​នឹង​ហូ​ឡង់​កាល​ពី​ថ្ងៃ​សៅរ៍​ ថា វា​នឹង​អាស្រ័យ​ទៅ​លើ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប្រេស៊ីល​ក្នុង​ការ​សម្រេច​ ថា តើ​លោក​នឹង​បន្ត​តួនាទី​របស់​​លោក ឬ​យ៉ាង​ណា​។ ​អង្គ​ភាព​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍មួយ​កាល​ពី​ថ្ងៃ​ ចន្ទ​ថា៖ «លោក​គ្រូ​បង្វឹក Luiz Felipe Scolari និង​​បុគ្គលិក​​​គ្រូ​បង្វឹក​របស់​លោក​បាន​ប្រគល់​តំណែង​របស់​ពួក​គេ​ទៅ​ឲ្យ ​​ក្រុម​ប្រឹក្សា​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប្រេស៊ីល​វិញ​​។


ការ​ចុះ​ចេញ​ពី​តំណែង​នេះ​ត្រូវ​បាន​ទទួល​យក​ ដោយ​​លោក​ប្រធាន [José Maria] Marin ដែល​ចង់​ធ្វើ​ការ​ថ្លែង​អំ​ណរ​គុណ​ដល់​គ្រូ​បង្វឹក និង​កីឡាករ​ទាំង​អស់ ជា​ពិសេស​អ្នក​គាំ​ទ្រ​ប្រេស៊ីល​សម្រាប់​ការ​គាំ​ទ្រ​របស់​ពួកគេ​ទូ​ទាំង​ យុទ្ធ​នា​ការ​នេះ​»​។ លោក Scolari បាន​​ដឹក​នាំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ​ពាន​រង្វាន់ World Cup ឆ្នាំ​២០០២ អំឡុង​ពេល​​ការ​ចូល​កាន់​តំណែង​ជា​លើក​ទី​១​របស់​លោក​។ លោក​បាន​វិល​​ទៅ​កាន់​តំណែង​នេះ​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១២ ហើយ​ក្នុង​ចំ​ណោម​២៩​ប្រកួត ប្រេស៊ីល​បាន​ទទួល​ជ័យ​ជម្នះ​១៩​ប្រកួត ស្មើ​៦ និង​​រង​បរា​ជ័យ​៤​លើក​៕