ក្រុមអ្នកគាំទ្រអាហ្សង់ទីនបានធ្វើកុប្បកម្ម បន្ទាប់ពីអាហ្សង់ទីនចាញ់អាល្លឺម៉ង់ ១ទល់០
ប៉ូលីសប្រឆាំងកុប្បកម្មអាហ្សង់ទីនបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក
និងកាំភ្លើងបាញ់ទឹកកាលពីថ្ងៃអាទិត្យដើម្បីបំបែកហ្វូងមនុស្សរាប់
ម៉ឺនសុទ្ធតែជានាក់គាំទ្រអាហ្សង់ទីនដែលបានធ្វើកុប្បកម្មគប់ដុំថ្ម
និងវត្ថុជាច្រើននៅឯភាគកណ្តាលទីក្រុង Buenos Aires
របស់ប្រទេសអាហ្សង់ទីន បន្ទាប់ពីក្តីសង្ឃឹមក្នុងការឈ្នះការប្រកួត
World Cup លើកដំបូងរបស់ពួក គេនៅក្នុងរយៈពេលជិត ២៨
ឆ្នាំត្រូវបានរលាយដោយសារតែចាញ់ប្រទេសអាល្លឺម៉ង់នៅក្នុងវគ្គផ្តាច់
ព្រ័ត្រ។

បើយោងតាមរូបភាពទូរទស្សន៍នៃផ្នែកហាងមួយបានបង្ហាញថាឪពុកម្តាយជាច្រើន បានអោបកូនរត់ចេញឆ្ងាយពីវិមាន Obelisk ដ៏ល្បីល្បាញជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា សុទ្ធតែយុវជនយុវនារីដែលមានចរិតឆេវឆាវ បានធ្វើកុប្បកម្ម ហើយមន្រ្តីប៉ូលីសបានព្យាយាមចុះទៅបំបែកហ្វូងបាតុករ ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយ ការណ៍ថាប៉ូលីសយ៉ាងហោចណាស់ ១៥នាក់បានរងរបួស និងបានចាប់ឃុំខ្លួនមនុស្សក្នុងភាពចលាចលជាង ៥០នាក់ បន្ទាប់ពីអាហ្សង់ទីនចាញ់អាល្លឺម៉ង់ ១ទល់០ ។

ក្តីសង្ឃឹមរបស់ប្រជាជន ៤០លាននាក់បានធ្លាក់លើស្មារបស់កំពូលខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ជា អ្នកឈ្នះបាល់មាសច្រើនជាងគេក្នុងនាមជាកីឡាករកំពូល និងអ្នកចាំទី Sergio Romero ។ ម៉ោងមុនពេលការប្រកួត បានចាប់ផ្តើមក្រុមអ្នកគាំទ្រឈ្លក់វង្វេងនិងបាល់ទាត់បានរំខាននៅក្នុង រដ្ឋធានីតាមបណ្ដោយមហាវិថីដោយបានផ្លុំស្នែង vuvuzela និងវាស្គរខ្លាំង ខណៈពេលមានមនុស្សមួយចំនួនសូម្បីតែស្លៀកពាក់បានបង្កើតឡើងសម្រាប់ សត្វឆ្កែ ដើម្បីបង្កើនភាពសុខស្រួលរបស់ខ្លួន ។

Post a Comment