Header Ads

Arsenal យល់ព្រមតម្លៃ ៣,២លានផោន ផ្ទេរអ្នកចាំទី David Ospina ពីក្លឹប Nice

កាំភ្លើងធំ​ Arsenal ​ត្រូវបាន​គេរំពឹង​ថានឹង​បញ្ចប់ការ​ចុះហត្ថ​លេខាលើ​កិច្ចព្រម​ព្រៀងនាំ​ យកអ្នក​ចាំទី​អន្តរ​ជាតិកូឡុំប៊ី​ David Ospina ​ពីក្លឹប​ Nice ​របស់ប្រទេស​បារាំង​​មកកាន់​ទឹកដី​ប្រទេស​អង់គ្លេស​ នៅសប្តាហ៍​ក្រោយនេះ​ បន្ទាប់ពី​យល់ព្រមថ្លៃ​សេវាផ្ទេរ​អ្នកចាំទី​រូបនេះ​ក្នុងតម្លៃ​ ៣,២លានផោន​ ។
David Ospina 1

Ospina ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្លាស់​ប្តូរទៅកាន់​ក្រុម​ Arsenal ​ចុងសប្តាហ៍​នេះ​ ហើយ មាន​របាយការណ៍​មួយ​នៅក្នុង​ប្រទេស​អាហ្សង់ទីន​ បាននិយាយ​ថាតម្លៃ​សេវាផ្លាស់​ប្តូរត្រូវបាន​គេបិទមិន ​ឲ្យដឹង​ ។ ហើយ​ឥឡូវនេះ​កាសែត​បារាំង​ Nice Matin ​និយាយ​ថាក្លឹប​ Ligue 1 ​មួយនេះ​បានទទួល​យកការ​ដេញថ្លៃ​ ៣,២លាន​ផោនពី​ក្រុមកាំ​ភ្លើង​ ធំ Arsenal ​ដោយកិច្ច​ព្រមព្រៀង​នេះបាន​កំណត់​ធ្វើនៅ​ប៉ុន្មានថ្ងៃ​ខាងមុខនេះ​។
David Ospina 2
កាំភ្លើងធំ​ Arsenal ​បានតាម​ដានពី​សកម្មភាព​ក្នុងលេង​របស់អ្នក​ចាំទី​ Ospina ​រយៈពីរ​បីខែចុង​ក្រោយនេះ​ ហើយលោក​ Arsene Wenger ​ត្រូវបាន​គេជឿ​ជាក់ថា​យល់ពី​សមត្ថភាព​និងទេព​កោសល្យ​របស់អ្នក​ចាំទី វ័យ​ ២៥ឆ្នាំរូប​នេះច្បាស់​ បន្ទាប់ពី​ឃើញ​ប្រទេស​កូឡុំប៊ី​ នៅការ​ប្រកួត​ World Cup​ ។