ខ្សែបម្រើបារាំង Remy Cabella ចូលរួមក្លឹប Newcastle កុងត្រាប្រាំមួយឆ្នាំ
ក្លឹបក្របខ័ណ្ឌ Premier League បាននិយាយកាលពីថ្ងៃអាទិត្យថា
Newcastle បានចុះហត្ថលេខាយកខ្សែ បម្រើប្រយុទ្ធបារាំង Remy Cabella
ពីក្លឹប Montpellier ក្នុងកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំ ។
ខ្សែបម្រើវ័យ
២៤ឆ្នាំរូបនេះគឺជាសមាជិកនៃក្រុមជម្រើសជាតិបារាំងសម្រាប់ប្រកួត
World Cup នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែមិនបានលេងជាមួយក្រុម
ពេលឈានដល់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រឡើយ។

Cabella បានប្រាប់គេហទំព័ររបស់ក្រុម Newcastle ថាវាគឺជាការអស្ចារ្យជាទីបំផុតសម្រាប់ខ្ញុំ ពេលក្លាយជាអ្នកលេងរបស់ក្រុម Newcastle ។ ខ្ញុំពិតជាចង់ធ្វើឲ្យមានការផ្លាសប្តូរនូវអ្វីៗទាំងអស់ដែលខ្ញុំបានឮ និងបានដឹង ខ្ញុំចង់ចូលរួមជាមួយក្លឹបអង់គ្លេស ព្រោះវាជាក្លឹបដ៏អស្ចារ្យ ហើយនេះជាមូលហេតុដែលខ្ញុំបានមកកាន់ទីនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាក្រុម Newcastle Cabella ទំនងជាអាចទិញក្នុងតម្លៃ ១២លានផោន ហើយគាត់គឺជាកីឡាករដែលក្លឹបមួយនេះចុះហត្ថលេខាក្នុងតម្លៃថ្លៃជាង គេបំផុតទីបីរបស់ក្លឹប បន្ទាប់ពីអតីតខ្សែប្រយុទ្ធអង់គ្លេស Michael Owen នៅក្នុងអំឡុងឆ្នាំ ២០០៥ និង Alan Shearer ក្នុងឆ្នាំ ១៩៩៦ ។

Post a Comment